សន្តិសុខសង្គម
ប្រាប់តៗគ្នាផង ប្រយ័ត្នអស់ ១០ ម៉ឺនរៀល នៅព្រំប្រទល់ ភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្ដាល
បងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីរាជការដែលខ្ជិលខ្លាចខាតពេល និងចូលចិត្តជិះបញ្ច្រាសផ្លូវ នៅខាងលិចផ្សារតាខ្មៅថ្មី ប្រយ័ត្នចូលដើម ដោយត្រូវពិន័យ ១០ ម៉ឺនរៀល។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរបញ្ច្រាសទិស ចំណុចផ្លូវខាងលិច ផ្សារតាខ្មៅថ្មី សូមសហការបញ្ឈប់ជិះបញ្ច្រាសបន្តទៀត ដើម្បីអាយុជីវិតខ្លួនឯង និងសុវត្ថិភាពខ្លួនអ្នកទទៃ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីពេលនេះទៅ សមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅ និងដាក់គោលដៅចាំត្រួតពិនិត្យ និង ផាកពិន័យនៅចំនុចខាងលើ និងធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍លើបងប្អូនណាដែលប្រព្រឹត្តខុសច្បាប់ បន្ទាប់ពីអប់រំណែនាំបងប្អូនជាច្រើនលើកច្រើនសាររួចមកហើយនៅចំនុចខាងលិច ផ្សារតាខ្មៅថ្មី នេះ។

ចំពោះចាត់ការនេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចពីរង្វង់ព្រះនរាយ ទៅរង្វង់មូលតាខ្មៅ មានការសាទរចំណាត់ការនេះ ព្រោះកន្លងមកករណីជិះបញ្ច្រាសនេះបង្កឱ្យមានគ្រោះថ្នាក់ ច្រើនករណីហើយ៕

-
ចរាចរណ៍១៨ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម