Connect with us

សុខភាព

ការយំផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៦ ចំណុច ចំពោះសុខភាព

បានផុស

នៅ

ការស្រាវជ្រាវរកឃើញថា ការយំផ្ដល់ផលប្រយោជន៍ចំពោះសុខភាពផ្លូវកាយនិងផ្លូវចិត្តតាំងពីកើតមកម្ល៉េះ។ ដូចនេះខាងក្រោមនេះជាអ្វីដែលយើងគួរដឹងបន្ថែមឲ្យច្បាស់ទៅលើការយំ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បន្សាបជាតិពុលក្នុងរាងកាយ

ទឹកភ្នែកមានច្រើនប្រភេទរួមមាន: ទឺកភ្នែកលាងភ្នែក (មានពេលកម្ទេចឬផ្សែងចូលភ្នែក) ទឹកភ្នែកផ្ដល់សំណើម (មានពេលមេរោគចូលភ្នែក) និងទឹកភ្នែកអារម្មណ៍ (មានពេលសប្បាយ ឬកើតទុក្ខ) ដែលផ្ទុកអរម៉ូនស្ត្រេសនិងជាតិពុលផ្សេងៗ។

២. សម្រួលអារម្មណ៍

ការយំជាវិធីល្អបំផុតមួយដើម្បីបន្ធូរអារម្មណ៍ វាធ្វើឱ្យប្រព័ន្ធសរសៃប្រសាទparasympathetic (PNS) សកម្ម ដែលជួយឱ្យរាងកាយរបស់អ្នកសម្រាក និងរំលាយអាហារបានល្អ។ 

៣. បំបាត់ការឈឺចាប់

យំរយៈពេលយូរធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី អុកស៉ីតូស៉ីន និងអ៉ីនដូហ្វីន ដែលសារធាតុគីមីទាំងពីរនេះជួយឲ្យអ្នកមានអារម្មណ៍ល្អនិងបំបាត់ការឈឺចាប់។

៤. ធ្វើឲ្យអារម្មណ៍កាន់តែប្រសើរ

អំឡុងពេលយើងដង្ហក់ យើងស្រូបខ្យល់ត្រជាក់ចូលទៅក្នុងខ្លួនដែលល្អសម្រាប់សីតុណ្ហភាពខួរក្បាល។

៥. ស្ដារតុល្យភាពនៃអារម្មណ៍

រំភើបពេក ខ្លាចពេក ពិបាកចិត្តពេក ស្ត្រេសពេក សុទ្ធតែជាភាពគ្មានលំនឹងក្នុងអារម្មណ៍ ដូច្នេះការយំនឹងជួយស្ដារតុល្យភាពអារម្មណ៍ទាំងនេះមកធម្មតាវិញ។

៦. ជួយការដកដង្ហើមរបស់ទារក

កាលនៅក្នុងពោះគាត់ទទួលអុកស៉ីសែនពីទងផ្ចិត ចេញមកភ្លាមត្រូវតែយំដើម្បីសម្របខ្លួននឹងបរិយាកាសខាងក្រៅ។ ក្រៅពីដកដង្ហើម ការយំ​​ជួយ​ទារក​សម្អាត​ទឹក​​ក្នុង​សួត ច្រមុះ និង​មាត់​ផងដែរ​។

សរុបមកការយំគឺជារឿងល្អនិងធម្មតាសម្រាប់មនុស្សទូទៅឆ្លើយតបទៅនឹងស្ថានការណ៍ណាមួយដែលប៉ះពាល់អារម្មណ៍ខ្លាំង ប៉ុន្តែសម្រាប់អ្នកយំច្រើនហួសហេតុគួរទៅពិភាក្សាជាមួយពេទ្យជាបន្ទាន់ព្រោះអាចជាសញ្ញាជំងឺបាក់ទឹកចិត្ត៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ គ្រាន់តែសើច ក៏អាចជួយបង្កើនប្រសិទ្ធភាពការងារឲ្យរលូន

ចុចអាន៖ អ្នកចូលចិត្តច្រៀងលេងកម្សាន្ត នឹងទទួលបានអត្ថប្រយោជន៍ ១០ យ៉ាងនេះក្នុងរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម