ព័ត៌មានជាតិ
គណៈកម្មការជាតិរៀបចំការបោះឆ្នោត នឹងបិទប្រកាសបញ្ជីចុះបោះឆ្នោតផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុននេះ
គណៈកម្មការជាតិរៀបចំការបោះឆ្នោត នឹងបិទផ្សារបញ្ជីឈ្មោះដំបូងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ហើយនឹងបិទប្រកាសផ្សាយបញ្ជីចុះបោះឆ្នោតផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុននេះ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ លោក ជា ពុំ ប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិរៀបចំការបោះឆ្នោត ខេត្តកំពង់ធំ លើកឡើងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយចាប់ផ្ដើមធ្វើនៅសាលាឃុំសង្កាត់ បន្ទាប់មកចល័តទៅតាមភូមិតាមប្រតិទិនឃុំសង្កាត់ជាក់ស្ដែង និងមកបញ្ចប់វិញនៅសាលាឃុំសង្កាត់ដោយរលួន។ លោកបន្តថា អ្នកមកពិនិត្យឈ្មោះ និងចុះបោះឆ្នោតអាយុ១៨ឆ្នាំ ឡើងចំនួនជាង ៥០៧.០០០ នាក់ បញ្ជីប៉ាន់ស្មានឆ្នាំ២០២១មានចំនួនជិត ៤៣២.០០០ នាក់ ។ បញ្ជីឈ្មោះបោះឆ្នោតដំបូង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឃុំសង្កាត់ នឹងធ្វើការបិទផ្សាយនៅតាមឃុំសង្កាត់នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនេះប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្នើរកែតម្រូវក្នុងករណីមានកំហុសខុសឆ្គងរយៈពេល១០ថ្ងៃ បន្ទាប់ពីបិទផ្សាយ។ បន្ទាប់ពីការកែតម្រូវរួច គណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

ក្នុងកិច្ចប្រជុំនេះដែរ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បញ្ជាក់ដែរថា ការបិទបញ្ជីបោះឆ្នោតដំបូង មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលនឹងត្រូវចូលរួមបោះឆ្នោត ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវជំរុញឲ្យប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ពិនិត្យឱ្យបានល្អិតល្អន់។ ក្នុងករណីមានកំហុសត្រូវធ្វើការសហការកែតម្រូវឲ្យបានទាន់ពេលវេលា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាពិសេសអាជ្ញាធរក្រុង ស្រុក ត្រូវធ្វើយ៉ាងណាជំរុញដល់អាជ្ញាធរឃុំសង្កាត់ធ្វើការសហការ និងសម្របសម្រួលការងារដល់តំណាងគណៈបក្សនយោបាយដើម្បីចៀសវាងមានការរិះគន់នៅសកម្មភាពអសកម្មមួយចំនួនដែលកើតឡើងពីមន្ត្រីមូលដ្ឋាន។ ទន្ទឹមនេះក៏ត្រូវរក្សាឲ្យបាននៅការការពារ សន្តិសុខសណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដោយរក្សាឲ្យបាននូវសុខសុវត្ថិភាពផងដែរ៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


