ព័ត៌មានអន្ដរជាតិ
វៀតណាម បណ្ដេញឧបនាយករដ្ឋមន្ត្រី ចេញពីការិយាល័យនយោបាយបក្សកុម្មុយនិស្ត
គណបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃសុក្រ បានបណ្ដេញឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ដែលទទួលបន្ទុកកិច្ចការគោលនយោបាយការបរទេស ចេញពីការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សរបស់ខ្លួន ចំពេលមានការបង្ក្រាបជាបន្តបន្ទាប់លើរឿងអាស្រូវពុករលួយទាក់ទងនឹងជំងឺកូវីដ ១៩ ។

លោក Pham Binh Minh ជាអ្នកទទួលខុសត្រូវចំពោះរឿងអាស្រូវពុករលួយដែលទាក់ទងនឹងជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលរស់នៅក្រៅប្រទេស អំឡុងពេលការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ។ មន្ត្រីរូបនេះត្រូវបានចោទប្រកាន់ថា ទទួលសំណូកពីអ្នកដំណើរមួយចំនួនក្នុងការឡើងជើងហោះហើរមកប្រទេសវៀតណាមវិញ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា នៅថ្ងៃដដែលនោះ គណៈកម្មាធិការមជ្ឈិមបក្ស ក៏បានបោះឆ្នោតដកសមាជិកភាពឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ផងដែរ ខណៈមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។

គួរបញ្ជាក់ថា លោក Pham Binh Minh វ័យ ៦៣ ឆ្នាំគឺជាអ្នកការទូតជើងចាស់មួយរូប ដែលបានចូលបម្រើការនៅក្រសួងការបរទេសវៀតណាមក្នុងឆ្នាំ ១៩៨១ ។ បន្ទាប់មកគាត់បានកាន់តំណែងជាច្រើនក្នុងវិស័យការទូត មុនពេលក្លាយជាអនុរដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ២០០៧ និងជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ ២០១១ ។ ក្រោយលោក Minh បានក្លាយជាឧបនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ ២០១៣ ជាមុខតំណែងដែលលលោកបានកាន់អស់រយៈពេល ៩ ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


