ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីល សម្លាប់ទាហានរុស្ស៊ីច្រើនបំផុត មិនធ្លាប់មាន (មានវីដេអូ)
ទីក្រុងមូស្គូបានបញ្ជាក់កាលពីថ្ងៃចន្ទទី០២ខែមករាថា ទាហានរុស្ស៊ីជាង៦០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន។ មីស៊ីល បានវាយប្រហារតំបន់លំនៅដ្ឋានបណ្តោះអាសន្នមួយ ដែលប្រើដោយកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Donbass។

ក្រសួងការពារជាតិនិយាយថា ទីតាំងក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បន្ថែមថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែ៤គ្រាប់បានឆ្លងផុត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលចំនួន៤គ្រាប់ ជាមួយនឹងក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់លើទីតាំងដាក់ពង្រាយបណ្តោះអាសន្ន, ទាហានរុស្ស៊ីចំនួន៦៣នាក់ត្រូវបានសម្លាប់”។
នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលបន្លាយចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។

មុននេះ ការវាយប្រហារត្រូវបានរាយការណ៍ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់សាធារណរដ្ឋប្រជាមានិត Donetsk លោក Daniil Bezsonov ដែលនិយាយថា មីស៊ីល បានកំណត់គោលដៅលើអគារសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើង។
ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធទំនើបៗដល់ទីក្រុងកៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ថា ទ័ពរុស្ស៊ីកំពុងភ័យ ព្រោះពួកគេកំពុងចាញ់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


