KPT+
កើតមុនពេញថ្ងាស មកពីមូលហេតុ ៥ ចំណុច
មុខម៉ត់រលោងសុខៗស្រាប់តែមានស្នាមមុនពេញថ្ងាសធ្វើឲ្យរោលរមាស់ ជួនកាលចេញគ្រាប់ធំៗទៀត ។ មូលហេតុទាំង ៥ នេះហើយបណ្ដាលឲ្យចេញមុនលើថ្ងាស ៖
១. កក់សក់អត់ស្អាត

ស្បែកក្បាលមិនស្អាតមិនត្រឹមតែប៉ះពាល់សុខភាពស្បែកក្បាលតែមួយទេ វាប៉ះពាល់ដល់ស្បែកថ្ងាសដូចគ្នាដោយសារការបង្កាត់បាក់តេរី និងមេរោគដែលនឹងឆ្លងដល់តំបន់ជិតៗនឹង ។
២. ស្ត្រេស
ភាពតានតឹងនាំឱ្យមានបញ្ហាស្បែកជាច្រើនដូចជា ភាពចាស់មុនអាយុ ភាពជ្រីវជ្រួញ ហើយសំខាន់បំផុតគឺប៉ះពាល់ដល់ការផលិតជាតិខ្លាញ់ ។
៣. បញ្ហាអង្គែ

អង្គែតូចៗដែលកើតចេញពីស្បែកក្បាលអាចធ្លាក់មកលើថ្ងាសរបស់អ្នក ហើយនាំឱ្យកើតមុន ។ ខណៈអង្គែដែលធ្លាក់លើមុខបណ្តាលមកពីការឆ្លងមេរោគផ្សិត មុខប្រាកដជាឡើងមុនជាមិនខាន ។
៤. ការប្រែប្រួលអ័រម៉ូន
អតុល្យភាពអ័រម៉ូន និងការប្រែប្រួលគឺជាមូលហេតុដ៏ធំបំផុតមួយចំពោះការកើតមុននៅលើថ្ងាស ។ ក្នុងអំឡុងពេលពេញវ័យ រាងកាយរបស់យើងឆ្លងកាត់ការផ្លាស់ប្តូរខាងក្នុងជាច្រើន ហើយបញ្ចេញកំដៅយ៉ាងក្ដៅទើបបង្កឲ្យកើតមុន ។
៥. ថ្នាំពេទ្យ
ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើត ប្រសិនបើលេបញឹកញាប់អាចបណ្តាលឱ្យកើតមុន និងមុននៅលើថ្ងាស ។ ដូច្នេះអ្នកគប្បីពិភាក្សាជាមួយពេទ្យជំនាញមុនចាប់ផ្ដើមប្រើប្រាស់ ។

សរុបមកបញ្ហាមុនថ្ងាសរបស់អ្នកទាមទារឲ្យមានការថែទាំជាពិសេសទៅលើសុខភាព និងស្បែកក្បាល ជាពិសេសជៀសវាងការប្រើប្រាស់ថ្នាំពេទ្យ ឬ វិនិច្ឆ័យជំងឺដោយខ្លួនឯង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត
ចុចអាន ៖ មិនចង់ឡើងមុនក្បាលខ្មៅ គួរ ចៀសវាងទម្លាប់អាក្រក់ទាំង ៤ នេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


