Connect with us

ព័ត៌មានអន្ដរជាតិ

មេបញ្ជាការ រុស្ស៊ី រងការរិះគន់ចាស់ដៃ ក្រោយបណ្ដោយឲ្យ អ៊ុយក្រែន បាញ់​សម្លាប់ទាហានច្រើននាក់

បានផុស

នៅ

មេបញ្ជាការយោធារបស់រុស្ស៊ីកំពុងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតបាញ់ចេញពីប្រព័ន្ធ HIMARS ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ពីសំណាក់កងកម្លាំងអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ីរាប់សិបនាក់កាលពីចុងសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានថ្កោលទោសមេបញ្ជាការដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ចំពោះការផ្ដល់សន្តិសុខមិនគ្រប់គ្រាន់ ខណៈក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏រួមមានលោក Sergei Mironov អតីតប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីផងដែរ ។

មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk បានបំផ្លាញបន្ទាយទាហានបណ្តោះអាសន្ន ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារនេះបានកើនឡើងដល់ ៨៩ នាក់ ។

មន្ត្រី​ទាំង​នោះ​បាន​ស្តី​បន្ទោសទាហានរបស់ខ្លួន​ចំពោះ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ទើបធ្វើឲ្យកងកម្លាំងអ៊ុយក្រែនចាប់បានសញ្ញា និងបើកការបាញ់ផ្លោងដោយឥតសំចៃដៃបែបនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស លោកឧត្តមសេនីយ៍ឯក Igor Konashenkov បានឲ្យដឹងថា នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលអូសបន្លាយ ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងចំនួនយន្តហោះដ្រូន រុស្ស៊ី ដែល អ៊ុយក្រែន បាញ់ទម្លាក់ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ព័ត៌មានជាតិ៦ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ចរាចរណ៍៥៤ នាទីutes មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិន​ទាន់​ចាប់​ផ្ដើម​ផង​ក៏​បរាជ័យ​បាត់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម