Connect with us

ជីវិតកម្សាន្ដ

BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាក្រុម K-Pop ទី១ មានអ្នកចូលមើលជាង ២ ពាន់លាន ដង

បានផុស

នៅ

BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតជាមួយបទ “DDU-DU DDU-DU” ក្លាយជា MV របស់ក្រុម K-Pop ទី១ ដែលមានអ្នកចូលមើលជាង ២ ពាន់លានដងនៅលើ YouTube ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូចម្រៀងបទ “DDU-DU DDU-DU” របស់ BLACKPINK មានអ្នកចូលមើលជាង ២ ពាន់លាន ដងនៅថ្ងៃទី ៤ ខែមករា វេលាម៉ោង ៨:៥៧ ព្រឹកនេះ។ ដើម្បីសម្រាចសមិទ្ធិផលនេះពួកគេប្រើរយៈពេលប្រហែល ៤ ឆ្នាំ ប្រាំមួយខែ ១៩ ថ្ងៃចាប់តាំងពី MV នេះចេញផ្សាយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៦ ល្ងាច។

ដូច្នេះហើយ “DDU-DU DDU-DU” បច្ចុប្បន្នជា MV ដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងចំណោម MV ទាំងទី ១២ របស់ BLACKPINK រួមមាន៖ BoomBayAh”, “As If It’s Your Last”,“Playing With Fire”, “Whistle ”, “Kill This Love”, “How You Like That”, “Ice Cream”, “Lovesick Girls”, “Stay” និង “Pink Venom” , “Shut Down”។

យ៉ាងណាមិញ មុនពេលសមិទ្ធិផលនេះ នៅដើមខែធ្នូ ឆ្នាំ ២០២២ ក្រុមចម្រៀង BLACKPINK ត្រូវបានប្រកាសដោយ Billboard ថាជាសិល្បករកូរ៉េតែមួយគត់ដែលបានបង្ហាញខ្លួនក្នុងបញ្ជី “100 best songs of 2022” ផងដែរ៕

ប្រែសម្រូល៖នាងតូច

ចុចអាន៖មកដឹងតម្លៃនៃរីសត IU និង Lee Jongsuk ណាត់ជួបគ្នា នៅប្រទេស ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម