កីឡា
ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ បំផុសឲ្យមានការ បណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត
លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បំផុសឱ្យមាន ការបណ្ដុះបណ្តាលកីឡាវាយកូនឃ្លីលើតុ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងត្រៀមពង្រឹងរួចរាល់សមាសភាព គណៈកម្មការរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការណែនាំ និងជំរុញរបស់លោកធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថា្នក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី២ ប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា នៅទីលាន ពហុកីឡដ្ឋានជាតិអូឡំពិក កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។

ក្នុងនាមសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ពិតជារីករាយ និងអបអរសាទរចំពោះគណៈកម្មការរៀបចំ ការប្រកួតនេះ ដែលប្រារព្ធធ្វើឡើង ក្នុងគោលបំណងបំផុសដល់ស្រទាប់មហាជន និងសិស្សនិស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី និងបង្កើនគុណភាព របស់មន្ត្រី បច្ចេកទេសឱ្យមានបទពិសោធខ្ពស់ ក្នុងការរៀបចំគណៈកម្មការឱ្យមានលទ្ធភាពគ្រប់គ្រាន់ ត្រៀមខ្លួនក្នុងការរៀបចំ ការប្រកួតជាលក្ខណៈអន្តរជាតិ និងត្រៀមរៀបចំស៊ីហ្គេម ឆ្នាំ២០២៣។

បន្ថែមពីនោះ ក្នុងនាមប្រធានសហព័ន្ធលោក បានលើកទឹកចិត្ត និងជំរុញដល់គ្រប់សមាសភាពពាក់ព័ន្ធ រួមមានកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

«សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ ដូចនេះ កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសហព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកីឡាករ កីឡាការិនីទទួលបានលទ្ធផលល្អ ក្នុងការដឹកនាំការប្រកួតនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម។

បញ្ជាក់ដែរថា ការប្រកួតថ្នាក់ជាតិក៍ដូចជាពានរង្វាន់ខាងលើនេះ មានកីឡាករ – កីឡាការិនីចូលរួមសរុប ចំនួន៨៨នាក់ ក្នុងនោះនារី១៣នាក់ ដែលមកពី១៥សមាគម ក្លឹប រាជធានី។ ប្រកួតលើ៨វិញ្ញាសា ស្មើរការប្រកួតសរុប២០១ ប្រកួត ក្នុងនោះវិញ្ញាសាជាគូ មាន២៥ប្រកួត ឯកត្តជននារី ២២ប្រកួត និង ឯកត្តជនបុរស ១២៥ប្រកួត៕

-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


