ព័ត៌មានជាតិ
ក្រសួងបរិស្ថានអនុញ្ញាតឲ្យក្រុមហ៊ុនមួយប្រមូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិ គីរីរម្យនិងតំបន់រ៉ាមសារព្រែកទាល់
ក្រសួងបរិស្ថានបានអនុញ្ញាតឲ្យក្រុមហ៊ុន លឹម សុខចេង ទទួលសិទ្ធក្នុងការប្រមូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត កុសមៈគីរីរម្យ នៅខេត្តកំពង់ស្ពឺ និងតំបន់រ៉ាមសារព្រែកទាល់ស្ថិតនៅខេត្តបាត់ដំបង បន្ទាប់ពីដាក់ដេញថ្លៃជាសាធារណៈរួចមក។

ពិធីដេញថ្លៃនេះបានធ្វើឡើងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថានដោយមានការចូលរួមពីលោក ខូវ សូវៀត អនុប្រធានគណៈកម្មការដេញថ្លៃតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តបាត់ដំបង ចំនួន០២សំណើរ។
១.បើកសំណើរដេញថ្លៃជាសាធារណៈអោយក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិត កុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺនិង ២.បើកសំណើរដេញថ្លៃជាសាធារណៈអោយក្រុមហ៊ុនប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់ រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង។

ចំពោះឧទ្យានជាតិព្រះសុរាម្រិត កុសមៈគីរីរម្យខេត្តកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន០៣ចូលរួមនិងដាក់តម្លៃដេញជាមូលដ្ឋានចាប់ពី៣៥០.០០០.០០០រៀល ក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញថ្លៃខ្ពស់បំផុតគឺ១.លោក ជុំ ដារា ៤២១.០០០.០០០រៀល ២.លោក ប៉ោ សេង ៥០០.៥០០.០០០រៀល ៣.លោក លឹម សុងចេង ៨២ ៦.០០០.០០០ រៀល។
ជាលទ្ធផលក្រុមហ៊ុន លឹម សុខចេង ទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យឆ្នាំ២០២១ក្នុងតម្លៃ (៨២៦.០០០.០០០រៀល)។ ចំណែកតំបន់ រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបង មានក្រុមហ៊ុនចំនួន០២ចូលរួម និងដាក់តម្លៃដេញថ្លៃជាមូលដ្ឋានចាប់ពី ៦០.០០០.០០០រៀល ក្នុងនោះក្រុមហ៊ុនដាក់តម្លៃដេញខ្ពស់បំផុតគឺ៖ ១.កញ្ញា សៀងមុយ តំណាងអោយក្រុមហ៊ុន សុខ ហុង៧៥.៨០ ០.០០០រៀល ២.លោក លឹម សុខចេង ៧៦.០៥៥.០០០រៀល។

ជាលទ្ធផលក្រុមហ៊ុន លឹម សុងចេង ទទួលបានសិទ្ធក្នុងការប្រមូលចំណូលថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ខេត្តបាត់ដំបងក្នុងតម្លៃ ( ៧៦.០៥៥.០០០រៀល)៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


