Connect with us

ជីវិតកម្សាន្ដ

មកដឹងមូលហេតុពិត Zendaya មិនចូលរួមកម្មវិធី Golden Globes ២០២៣ 

បានផុស

នៅ

កម្មវិធី Golden Globes ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះមិនមានវត្តមានតារាសម្ដែង Zendaya ទេ ជាក់ស្ដែងតារាស្រីរូបនេះមានការងាររវល់ខ្លាំង ទើបឲ្យគេមកជួយទទួលរង្វាន់ជំនួសទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Jay Ellis និង Glen Powell បានពន្យល់យ៉ាងក្បោះក្បាយពីការងារដ៏រវល់របស់ស្រីស្អាត Zendaya នៅលើឆាកថា “Zendaya មិនអាចជួបជុំជាមួយយើងនៅយប់នេះទេ ដូច្នេះយើងនឹងយករង្វាន់មករក្សាទុកឲ្យនាង ព្រោះនាងកំពុងរវល់ធ្វើការ ហើយវាជារឿងល្អទេអ្នកទាំងអស់គ្នា” ។ ប្រាកដណាស់ រង្វាន់ Golden Globes មិនមែនជារង្វាន់ដំបូងសម្រាប់តារាស្រីវ័យ ២៦ឆ្នាំ រូបនេះឡើយ ព្រោះកាលពីឆ្នាំ ២០២០ ទើបជាលើកទីមួយដែល Zendaya ឈ្នះពាន Emmy ចំពោះការសម្ដែងរឿង Euphoria តួ Rue ។ ពីរឆ្នាំក្រោយដែលជាឆ្នាំ ២០២២ នាងបានឈ្នះពាន Emmy ចំពោះការដើរតួដដែលម្ដងទៀត ។

តួ Rue

ខណៈ ​Zendaya ឡើងទៅទទួលពាន Emmy ២០២២ នាងធ្វើការប្រកាសថា “បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំសម្រាប់ Euphoria គឺជួយព្យាបាលមនុស្សបាន ហើយខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគ្រប់គ្នាដែលចែករំលែករឿងរ៉ាវរបស់ពួកគេជាមួយខ្ញុំកន្លងមក” ។ Zendaya បន្តទៀតថា នាងពិតជាគោរពស្រលាញ់ចំពោះអ្នកគាំទ្រតួ Rue ណាស់ព្រោះម្នាក់ៗសុទ្ធតែជាមនុស្សដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជីវិត និងមានភាពរឹងមាំដើម្បីតស៊ូដោយមិនចុះចាញ់ព្រហ្មលិខិត ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ក្លាយ​ជា​សេដ្ឋីនីក្នុងវ័យ​ ២៤ ឆ្នាំ តើតារា​សម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម