KPT+
ក្លាយជាសេដ្ឋីនីក្នុងវ័យ ២៤ ឆ្នាំ តើតារាសម្ដែង Zendaya បង្កើតវាយ៉ាងម៉េច?
កញ្ញា Zendaya មានឈ្មោះពេញ Zendaya Maree Stoermer Coleman ជាតារាសម្ដែងនិងជាអ្នកចម្រៀងជនជាតិអាមេរិកជាច្រើនឆ្នាំមកហើយ។ រីឯនៅលើបណ្ដាញសង្គមនាងមានអ្នកតាមដានជិត ៨០ លាននាឯណោះ។

Zendaya រកលុយបានតាំងពីនាងនៅតូច មុនពេលក្លាយជាតារាសម្ដែងសព្វថ្ងៃនេះ នាងបានចាប់ផ្ដើមអាជីពបង្ហាញម៉ូតដនិងរាំ និងធ្លាប់ផ្សាយពាណិជ្ជកម្មសម្រាប់ប្រដាប់ប្រដាក្មេងលេង នៅក្នុងកម្មវិធីទូរទស្សន៍ iCarly ។ Zendaya ក៏បានបង្ហាញខ្លួនជាអ្នករាំបម្រុងក្រៅឆាកនៅក្នុងពាណិជ្ជកម្ម Sears ដែលសម្ដែងដោយ Selena Gomez និងនៅក្នុងវីដេអូចម្រៀងសម្រាប់ Kidz Bop version នៃបទ “Hot n Cold” របស់តារាចម្រៀង Katy Perry ។
ជោគជ័យដ៏ធំរបស់ Zendaya បានកើតឡើងនៅពេលដែលនាងបានចូលសម្ដែងជា Rocky Blue ឆ្នាំ ២០១០ នៅក្នុងរឿង Shake It Up របស់ Disney ។ នាងបានសម្ដែងក្នុងខ្សែភាពយន្ត Disney ជាច្រើនដែលរួមមាន Frenemies និង Zapped ក្នុងឆ្នាំ ២០១៤ និងបានចូលបម្រើការងារនៅ K.C នៅក្នុងស៊េរីប៉ុស្តិ៍ឌីជីថលមួយទៀត ដែលមានឈ្មោះថា K.C. Undercover។

Zendaya បានបង្ហាញខ្លួនជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ដោយសម្ដែងជាតួ MJ Jones ក្នុងខ្សែភាពយន្ត Spider-Man៖ Homecoming ដែលបានចេញផ្សាយកាលពីខែកក្កដាឆ្នាំ ២០១៧។ ខ្សែភាពយន្តនេះរកចំណូលបាន ៨៨០ លានដុល្លារនៅទូទាំងពិភពលោក។ នៅឆ្នាំដដែលនោះ នាងបានសម្ដែងជាតួឯកក្នុងរឿង The Greatest Showman។ លើសពីនេះទៀតនាងក៏បានផលិតខ្សែភាពយន្តមួយដែលមានចំណងជើងថា “ White Lie” និយាយអំពីស្ត្រីជនជាតិអាមេរិកកាត់អាហ្វ្រិកម្នាក់ ក្នុងទសវត្សឆ្នាំ ១៨៩០ ។
តារាស្រីរូបនេះក៏បានចេញផ្សាយខ្សែភាពយន្តដាច់ដោយឡែកមួយ ជាមួយលោក John David Washington មានចំណងជើង Malcolm និង Marie។ យោងតាមគេហទំព័រ Deadline បានឲ្យដឹងថាក្រុមហ៊ុន Netflix ទើបតែទទួលបានសិទ្ធិចាក់ផ្សាយខ្សែភាពយន្តនេះ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣០ លានដុល្លារ។

ទោះយ៉ាងណា ការសម្ដែងមិនមែនជាប្រភពចំណូលតែមួយរបស់នាងឡើយ។ មិនយូរប៉ុន្មាននាងក៏បានក្លាយតារាសម្ដែងដំបូងក្នុងតន្ត្រីរបស់ខ្លួនផងដែរ។ ក្នុងឆ្នាំ ២០១១ នាងបានចេញបទចម្រៀងដំបូងដែលមានចំណងជើងថា “ Swag It Out” និងបទ “ Watch Me” ដែលសម្ដែងដោយតារាហូលីវូដដ៏ល្បីល្បាញនាង Bella Thorne ។
ទោះបីជាមានអាជីពជាអ្នកចម្រៀងនិងសម្ដែង នាងក៏បានចាប់ផ្ដើមពង្រឹងខ្លួនជាអ្នករចនាម៉ូដោឲផងខដែរ។ នោះហើយជាមូលហេតុដែលនាងចុះកិច្ចព្រមព្រៀងជាឯកអគ្គរដ្ឋទូតយីហោរបស់ក្រុមហ៊ុនសម្រស់មួយចំនួន និងម៉ាកល្បីៗ ដូចជា CoverGirl, Chi Hair Care និង Lancôme ហើយធ្លាប់បានសម្ដែងជាលក្ខណៈពាណិជ្ជកម្មឲ្យ Beats ដោយ Dr. Dre Color ថែមទៀត។

មកទល់បច្ចុប្បន្ននេះទ្រព្យសម្បត្តិសុទ្ធរបស់ Zendaya មានតម្លៃ ១៥ លានដុល្លារ ក្នុងពេលនាងមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ celebritynetworth.com បានបង្ហាញប្រាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ seventeen
ចុចអាន៖ មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


