ជីវិតកម្សាន្ដ
តារាចម្រៀង Lisa ទទួលមរណភាព បន្ទាប់ពីចប់កម្មវិធី Golden Globes
គ្រាន់តែចប់កម្មវិធី Golden Globes ភ្លាម តារាស្រី Lisa Marie Presley ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដោយសារគេរកឃើញគាត់គាំងបេះដូងនៅផ្ទះក្នុងទីក្រុង Calabasas រដ្ឋ California ។ Lisa ជាកូនស្រីតែមួយគត់របស់លោក Elvis Presley និងអ្នកស្រី Priscilla Presley ដែលស្លាប់នៅវ័យ ៥៤ឆ្នាំ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ។

អ្នកស្រី Priscilla Presley ត្រូវជាម្ដាយបានប្រកាសមរណភាពកូនស្រីរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នាងជាស្រ្តីដ៏រឹងមាំ ពោរពេញដោយក្ដីស្រលាញ់បំផុតដែលខ្ញុំធ្លាប់ស្គាល់ យើងសុំពេលផ្ទាល់ខ្លួនបន្តិចសម្រាប់ដោះស្រាយនឹងការបាត់បង់ដ៏ជ្រាលជ្រៅនេះ។ សូមអរគុណចំពោះការស្រលាញ់ និងការអធិស្ឋានរបស់អ្នក ខ្ញុំអស់អីនិយាយហើយ” ។ យ៉ាងណាមិញ ម្ដាយរបស់ Lisa មិនបានបង្ហើបមូលហេតុនាំឲ្យគាំងបេះដូងឡើយ ។ និយាយពី Lisa វិញ គាត់ជាតារាចម្រៀងផង និងជាអ្នកនិពន្ធចម្រៀងផង ជាពិសេសធ្លាប់មានស្វាមីដល់ទៅ ៤នាក់គឺ Danny Keough, Michael Jackson, Nicolas Cage, និង Michael Lockwood ។ ចំណែកឯកូនវិញក៏មាន ៤នាក់ដែររួមមាន Benjamin Keough, Riley Keough, Finley Aaron Love Lockwood, និង Harper Vivienne Ann Lockwood ។

សូមរំលឹកដែរថា មុនការស្លាប់របស់ Lisa គាត់បានចូលរួមកម្មវិធី Golden Globes ជាមួយម្ដាយដើម្បីទស្សនាការទទួលពានរបស់តារាសម្ដែង Austin Butler ។ លោកធ្វើការថ្លែងអំណរគុណដល់គ្រួសារ Presley អំពីជំនួយក្នុងការងារដែលជាមូលហេតុធ្វើឲ្យលោកទទួលពានដោយជោគជ័យ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកដឹងមូលហេតុពិត Zendaya មិនចូលរួមកម្មវិធី Golden Globes ២០២៣
ចុចអាន ៖ កំពូលអ្នកច្នៃម៉ូដ Dame Vivienne Westwood ទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


