ព័ត៌មានជាតិ
វរសេនីយ៍ឯក សាន សុខសីហា អំពាវនាវសូមប្រុងប្រយ័ត្នខ្ពស់ អគ្គិភ័យពេលចូលឆ្នាំចិន
វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យនៅក្នុងកំឡុងពេលបុណ្យសែន និងបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣នេះ។

តាមរយៈសារជាសំឡេងនៅក្នុងតេឡេក្រាម នៅថ្ងៃទី១៨ ខែមករានេះ វរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍ថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យមានការប្រុងប្រយត្នខ្ពស់ មុន និងចេញដំណើរចេញពីផ្ទះ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវ ភ្លើងទៀនធូប ឬភ្លើងអគ្គិសនីផ្សេងៗ ចៀសវាងករណីអគ្គិភ័យកើតឡើងជាយថាហេតុ។ ករណីម្ចាស់ផ្ទះចេញទៅដើរកម្សាន្តតាមខេត្ត ត្រូវត្រួតពិនិត្យទ្វារបង្អួចឱ្យបានត្រឹមត្រូវ”។

វរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍បន្តថា បន្ថែមពីលើនេះ សម្រាប់កម្លាំងសង្រ្គោះអគ្គិភ័យ ក៏បានត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះហេតុការណ៍អគ្គិភ័យណាមួយកើតឡើង ជាយថាហេតុ។

វរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមកម្លាំងប្រមាណជាង ១ ៥០០នាក់ ដើម្បីការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-រៀតណាម ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ និងបានត្រៀមកម្លាំងអន្តរាគមន៍ចេញល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខសណ្តាបធ្នាប់ ក៏ដូចជាការការពារកុំឱ្យមានបទល្មើសផ្សេងៗ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ រាជធានីភ្នំពេញមានអគ្គិភ័យកើតឡើងចំនួន ១០៥លើក បណ្តាលឱ្យឆេះផ្ទះចំនួន ២៥៥ខ្នង ឆេះតូបផ្សារ ២៩តូប ឃ្លាំងទំនិញ ២១កន្លែង និងរោងចក្រសិប្បកម្ម ៤កន្លែង បណ្ដាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ និងរងរបួស ២២នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


