ព័ត៌មានជាតិ
ខេត្តព្រះសីហនុ យកបញ្ហា«សន្តិសុខ សណ្តាប់ធ្នាប់»ជារឿងអាទិភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន
ក្នុងការត្រៀមទទួលលំហូរភ្ញៀវទេសចរជនជាតិចិន នៅក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើការងារអាទិភាពចំនួន៣ គឺការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការថែរក្សាអនាម័យ-បរិស្ថាន និងការរៀបចំសេវាកម្មទេសចរណ៍។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមករា។

ការត្រៀមរបស់រដ្ឋបាលខេត្តព្រះសីហនុបែបនេះ គឺស្របពេលដែលរដ្ឋាភិបាលចិនប្រកាសបើកប្រទេស និងអនុញ្ញាតឲ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញនៅដើមឆ្នាំ២០២៣។ ឆ្លើយតបការប្រកាសរបស់រដ្ឋាភិបាលចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ជាមុនចំពោះភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅ កម្ពុជា។
សម្រាប់ខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា ចំពោះក្របខណ្ឌខេត្តព្រះសីហនុជាទិសដៅដ៏សំខាន់ប្រកបដោយភាពទាក់ទាញរបស់កម្ពុជាទាំងការវិនិយោគ និងទេសចរណ៍ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលលំហូរអ្នកវិនិយោគ និងអ្នកទេសចរជនជាតិចិនមកកាន់ប្រទេសកម្ពុជា។ ។

លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយទីសាធារណៈនៅទូទាំងខេត្ត ជាពិសេស នៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ គឺជាកិច្ចការចម្បងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់សុខសុវត្ថិភាព ស្ថេរភាព និងផ្ដល់ភាពកក់ក្ដៅដល់អ្នកទេសចរ។ ទន្ទឹមនេះ ការថែរក្សាឲ្យបាននូវអនាម័យ-បរិស្ថានល្អ និងសេវាកម្មទេសចរណ៍ដែលមានកម្រិតស្ដង់ដារ ហើយមានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ក៏ជាការងារអាទិភាពផងដែរ ក្នុងការជួយបង្កភាពងាយស្រួល និងភាពទាក់ទាញអ្នកទេសចរចិនមកកាន់ខេត្តព្រះសីហនុ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានថ្លែងថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ មានសុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះវត្តមានភ្ញៀវទេសចរចិន។ សម្ដេចតេជោ បានរំពឹងថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានអ្នកទេសចរចិនប្រមាណ ២លាននាក់ ក្រោយពេលរដ្ឋាភិបាលចិនបើកឲ្យប្រជាជនខ្លួនចេញក្រៅប្រទេសបានឡើងវិញ៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


