សន្តិសុខសង្គម
Breaking News ៖ ឆេះក្លិបកំសាន្តមួយកន្លែងនៅក្រុងព្រះសីហនុស្លាប់មនុស្ស២នាក់
ព្រះសីហនុ ៖ ព័ត៌មានបឋម អគ្គីភ័យឆេះក្លិបកំសាន្តJULIE&ANNA TOKYO មួយកន្លែងនៅម្តុំឧតុនិយម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុ។ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបណ្តាលមនុស្សចំនួន២នាក់បានស្លាប់បាត់បង់អាយុជីវិត ខណៈបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ។

ករណីនេះបណ្តាលឲ្យបុរសជាងផ្សារដែកម្នាក់និងស្ត្រីមេការម្នាក់ ឆេះរលាករលួយស្បែករងរបួសធ្ងន់ហើយបានស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោងប្រមាណជិត៨យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ក្រោយកើតហេតុភ្លាមគេឃើញវត្តមានលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ លោកអភិបាល អភិបាលរងក្រុង រួមនឹងសមត្ថកិច្ចស្នងការនិង មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់បានចុះទៅអន្តរាគមន៍និងការពារនៅកន្លែងកើតហេតុ។

ក្នុងហេតុការណ៍នេះផងដែរ បានរងរបួសចំនួន៣នាក់, ស្លាប់ចំនួន ២នាក់ ដែលមានឈ្មោះដូចខាងក្រោម÷
១- សពឈ្មោះ ហ៊ន ស្រីវ៉េត ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុកកំណេីត ក្រុងព្រះសីហនុ, មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
២-សពឈ្មោះ ភន មករា ភេទប្រុស មានស្រុកកំណេីតភូមិសំរោងខាងកេីយ ឃុំគោកព្រិច ស្រុកគីវង់ ខេត្តតាកែវ, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
៣-ជនរងគ្រោះឈ្មោះ ណន រតនះ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណេីត ឃុំទូកមាសខាងកេីត ស្រុកបន្ទាយមាស ខេត្តកំពត, បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ របួសមធ្យម កំពុងសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។
៤-ជនរងគ្រោះឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិក មានទីលំនៅក្រុម១ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ (រងរបួសស្រាល)។
៥-ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្លិប មានទីលំនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (រងរបួសស្រាល)។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គីភ័យនេះបង្កឡើងដោយជាងផ្សារដែកនៅខាងក្នុងក្លិប ព្រោះថាក្លិបកំសាន្តនេះកំពុងតែសាងសង់បណ្តើរបើកដំណើរបណ្តើរ។ សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលជាងកំពុងផ្សារដែកផ្កាភ្លើងបានប៉ើងខ្ទាតទៅប៉ះក្រណាត់និងជ័រអេប៉ុងហើយឆាប់ឆេះតែម្តង។ នៅម៉ោងជិត១០យប់នេះភ្លើងត្រូវបានបាញ់ទឹករលត់អស់ហើយខណៈគ្រឿងក្នុងនៃក្លិបកំសាន្តមួយនេះត្រូវព្រះអគ្គីឆេះអស់មួយស្ទើរទាំងស្រុង។
ដោយ ៖ ស៊ុយ ចាន់ធា.
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


