Connect with us

កីឡា

សមាគម​​កីឡា​​ខ្មែរ​-​អាមេរិក​​ប្រកាស​​ជ្រើស​​រើស​​ក្រុម​​​បាល់​ទះ​​​នារី​​​ឆ្នេរ​​ខ្សាច់​​ត្រៀម​​ស៊ីហ្គេម​

បានផុស

នៅ

នៅ​សល់​ពេល​​ប្រហែល​ជា​៣​ខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​ឈាន​ចូល​មក​ដល់​ ខណៈ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សកម្ម​ទាំង​ធន​ធាន​មនុស្ស និង​ហេដ្ឋារចនា​សម្ព័ន្ធ​កីឡា។

ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​ត្រូវ​បាន​សម្រេច​ដាក់​ចំនួន៣៦​ប្រភេទ​កីឡា និង​កីឡា​សម្តែង​១​​ប្រភេទ ដែល​ស្មើ​នឹង​​៦០៨​វិញ្ញាសា (៦០៨​មេដាយ​មាស)។ កម្ពុជា​​​បាន​ដាក់​គ្រប់​ប្រភេទ​កីឡា​ឲ្យ​ចូល​រួម​ប្រកួត​ដណ្តើម​មេដាយ ហើយ​កីឡា​មួយ​ចំនួន​បាន និង​កំពុង​ហ្វឹក​ហាត់​ជា​ច្រើន​ខែ​មក​ហើយ។ កីឡា​ខ្លះ​កំពុងហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស និង​កីឡា​មួយ​ចំនួន​ទៀត​កំពុង​ហ្វឹក​ហាត់​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​៣៦​ប្រភេទ​កីឡា ក៏​មាន​កីឡាបាល់ទះ​មួយ​ប្រភេទ​ដែរ​ដែល​​កម្ពុជា​កំពុង​ត្រៀម​ខ្លួន និង​មាន​ការ​ប្រកួត​មិត្តភាព​ជា​បន្ត​បន្ទាប់។ កីឡា​បាល់ទះ​នេះ​​មាន​៤​វិញ្ញាសា​គឺ ​​១. បាល់ទះ​បុរស​ក្នុង​សាល​, ២. បាល់ទះ​នារី​ក្នុង​សាល​, ៣. បាល់ទះ​បុរស​លើ​ឆ្នេរ​ខ្សាច់​ និង​ ៤. បាល់ទះ​នារី​លើ​ឆ្នេរ​ខ្សាច់។ ​វិញ្ញាសា​ទាំង​៤​នេះ​​កំពុង​បង្កើន​គុណភាព សមត្ថភាព និង​បច្ចេកទេស​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា។

​បាល់ទះ​កម្ពុជា​ទាំង​ផ្នែក​បុរស និង​នារី​ក្នុង​សាល​សំបូរ​មហាជន​លេង​ច្រើន​ណាស់ ហើយ​ក៏​មាន​ក្លឹប​អាជីព​ជា​ច្រើន​ដែរ។ ចំណែក​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ភាគ​ច្រើន​មាន​សកម្មភាព​ផ្នែក​បុរស ខណៈ​នារី​មិន​សូវ​មាន​អ្នក​លេង​ច្រើន​ទេ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​អាច​នឹង​ជ្រើសរើស និង​កោះ​ហៅ​កីឡាការិនី​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​សហរដ្ឋ​អាមេរិក​ជា​ដើម។ ដូច្នេះ​ហើយ​បាន​ជា​កាល​ពី​​ចុង​ខែ​កមរា កន្លង​ទៅ​នេះ សមាគម​កីឡា​កម្ពុជា-អាមេរិក (USA-Cambodia Sports Association) បាន​ប្រកាស​ជ្រើស​រើស​កីឡាការិនី​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​នារី​ឆ្នេរ​ខ្សាច់​ជម្រើស​ជាតិ​កម្ពុជា​​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម។

សមាគម​កីឡា​​កម្ពុជា-អាមេរិក បាន​សរសេរ​ថា ៖«​ការ​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣​បាន​ចាប់​ផ្តើម​ហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​មួយ​ចំនួន​ដែល​បើក​ចំហ​សម្រាប់​អ្នក​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​នារី​ឆ្នេរ​ខ្សាច់​ជា​លើក​ដំបូង​របស់​កម្ពុជា។ ការ​ចុះ​ឈ្មោះ​ចូល​រួម​ផុត​កំណត់​ត្រឹម​ថ្ងៃ ទី​១៥ ខែ​កុម្ភៈ​នេះ»។

សូម​បញ្ជាក់​ថា បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​​​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម បន្ទាប់​ពី​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ថៃ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ៣​​ ក្នុង​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (លើក​២០២២) នៅ​ប្រទេស​វៀតណាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម២៨ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

KPT+៣០ នាទីutes មុន

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Picasso នឹងឡើងផ្សារហ៊ុននាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៨ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម