Connect with us

កីឡា

CAMSOC រកបាន​ដៃគូ​ឧបត្ថម្ភ​ទី​៤ សម្រាប់​​ស៊ី​ហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​​២០២៣

បានផុស

នៅ

នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុមហ៊ុន Ajinomoto Co. បាន​ក្លាយជា​ដៃគូ​ឧបត្ថម្ភ​ធំ លើ​វិស័យ​ធនាគារ សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ នេះ​បើតាម​ពិធី​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ឧបត្ថម្ភ​ធំ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។

វា​ត្រូវ​បាន​ចាត់ទុកថា​ជា​ដៃគូ​ឧបត្ថម្ភ ទី​៤​ហើយ​ក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​បានប្រកាស​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង AIA, ធនាគារ ABA និង​ក្រុមហ៊ុន FBT ដែល​ផ្ដល់​ការឧបត្ថម្ភ​សម្លៀកបំពាក់ កាលពី​ខែ​មុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ផ្តើម​ពី​ស៊ី​ហ្គេម លើក​ទី​២៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក្នុង​ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​សម្រាប់​ស៊ី​ហ្គេម ចំនួន ៤​ដង​ជាប់ៗ​គ្នា​រួចមកហើយ​។

ក្នុងនាម​ដៃគូ​ឧបត្ថម្ភ Premium Partner ក្រុមហ៊ុន​របស់​ជប៉ុន​បាន​ផ្ដល់នូវ​ការឧបត្ថម្ភ​ជា​​ប្រាក់​​ដ៏​ធំ​មួយ និង​ជាការ​ទទួលខុសត្រូវ ការ​ចែករំលែក​វិភាគទាន​ដល់​ការងារ​កីឡា ក៏ដូចជា​ការងារ​សង្គម ដែល​ជួយ​សម្រាល​បន្ទុក​នៃ​ការចំណាយ​របស់ CAMSOS ស្របតាម​គោលការណ៍ «​សន្សំសំចៃ តែ​ធ្វើ​ឲ្យ​អស្ចារ្យ​»។ មានន័យថា ការ​សន្សំសំចៃ​ក្នុង​កម្រិត​មួយ ដែល​អាច​យក​បាន តែ​ក៏ត្រូវ​ខិតខំ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ​បន្ថែម​ដែរ។

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យ៖ កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅព្រំដែនខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

វៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះវីពផា

កីឡា២៩ នាទីutes មុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ៖​ ចេញ​ទៅ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ និង​គុន​ខ្មែរ​ ដូច​គេ​ដែរ​ ប៉ុន្តែ​វាសនា​ខុស​គ្នា​

Sokha Hotels

ព័ត៌មានពេញនិយម