ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានខ្លាំងៗ ប្រសិនបើចិន គំរាមកំហែងដល់អធិបតេយ្យភាពអាមេរិក
ក្នុងសុន្ទរកថា State Of The Union លោក ចូ បៃដិន បាននិយាយថា “ដូចដែលយើងបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុនអ៊ីចឹង ប្រសិនបើប្រទេសចិនគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើង យើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើង”។
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន ជុំវិញរឿងបាឡុងចារកម្ម ប្រធានាធិបតីអាមេរិករូបនេះនិយាយថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពដើម្បីការពារប្រសិនបើទីក្រុងប៉េកាំង គំរាមកំហែងអធិបតេយ្យភាពរបស់ខ្លួន។
លោក បៃដិន បាននិយាយក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារទី០៧ខែកុម្ភៈ (ត្រូវនឹងព្រឹកថ្ងៃពុធទី០៧ខែកុម្ភៈនៅកម្ពុជា) ថា “ខ្ញុំបានប្តេជ្ញាធ្វើការជាមួយប្រទេសចិន នៅកន្លែងណាដែលអាចជំរុញផលប្រយោជន៍អាមេរិក និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ ប៉ុន្តែកុំធ្វើខុសឲ្យសោះ ដូចដែលយើងបានបញ្ជាក់កាលពីសប្តាហ៍មុនថា ប្រសិនបើចិនគំរាមកំហែងដល់អធិបតេយ្យភាពរបស់យើងនោះ យើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើង”។
គួរបញ្ជាក់ថា អាមេរិក បានបាញ់ទម្លាក់បាឡុងចិននៅលើមហាសមុទ្រអាត្លង់ទិកកាលពីសប្តាហ៍មុន ជាហេតុបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ អាមេរិកចោទចិនថាបានបំពានអធិបតេយ្យភាពរបស់ខ្លួន និងច្បាប់អន្តរជាតិ។
លោក ចូ បៃដិន បន្តថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ការឈ្នះការប្រកួតប្រជែងជាមួយប្រទេសចិន គួរតែជាការរួបរួមរបស់យើងទាំងអស់គ្នា។ យើងប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លទ្ធិប្រជាធិបតេយ្យកាន់តែរឹងមាំ មិនមែនកាន់តែខ្សោយនោះទេ”។
ស្របពេលជាមួយគ្នានោះ លោក បៃដិន ក៏និយាយដែរថា ពីរឆ្នាំក្នុងការគ្រប់គ្រងរបស់លោក ភាពផ្តាច់ការកាន់តែទន់ខ្សោយទៅៗ មិនមែនខ្លាំងទៅៗឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Hindustan Times
ចុចអាន៖ អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតឯកសារសម្ងាត់ ដែលលោក បៃដិន កំពុងកាន់កាប់
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


