Connect with us

ព័ត៌មានជាតិ

គម្រោង​​​​សាងសង់​អគារ​ខ្ពស់​កប់ពពក​នៅ​ក្រុង​ច្បារមន នៅ​មិនទាន់ដំំណើរការ

បានផុស

នៅ

ជាង ៣ ឆ្នាំ​ហើយ គម្រោង​សាងសង់​អគារ​ខ្ពស់​ភ្លោះ​កប់​ពពក​នៅក្នុងក្រុង​ច្បារមនខេត្ត​កំពង់ស្ពឺ ​នៅ​មិនទាន់ចាប់ផ្តើម​​ដំណើរការ​ ក្រោយ​ប្រកាស​​ចេញ​គម្រោង​ជាច្រើនឆ្នាំមក​នេះ។

ឆ្លើយ​តប​សំនួរ​​ «កម្ពុជាថ្មី» ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹកនេះ លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា ​គម្រោង​សាងសង់​អគារ​ខ្ពស់​កប់​ពពកនៅ​ក្នុង​ក្រុង​ច្បារមនខេត្តកំពង់ស្ពឺដែលប្រកាស​តាំង​ពី​ឆ្នាំ ២០១៩ មកដល់​​ពេលនេះ​​មិន​ទាន់​ដឹង​ថា​នឹង​នៅ​តែ​បន្ត​ដំណើរការ​តាម​គម្រោងការ​​ឬ​យ៉ាងណានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​សាងសង់​អគារ​ដ៏​ខ្ពស់​ដំបូង​គេ​នេះ​ជា​មហិច្ឆតារបស់​ខេត្ត​ ប៉ុន្តែ​ដោយសារជំងឺ​​កូវីដ ១៩ ក៏​បាន​អាក់ខាន។ បើតាម​លោក​អភិបាល​ខេត្ត ម្ចាស់​វិនិយោគ​​ក៏​មិន​បាន​ឆ្លើយត​ប​យ៉ាង​ណា​​ ខណៈវិបត្តិកូវីដ​បាន​អូសបន្លាយ​​ដែល​បាន​ប៉ះពាល់​ដល់​​គម្រោង​វិនិយោគ​។

កាល​ពី​ឆ្នាំ ២០១៩ មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ ១៩ មាន​ការ​ប្រកាស​ពី​គម្រោង​សាងសង់​អគារ​ភ្លោះ​កប់​ពពក​នៅ​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ។ អគារ​ភ្លោះ​នេះ​មាន​កម្ពស់ ៣២ជាន់​ និង​​​​៦៤ជាន់ ដែលគេ​គ្រោង​អភិវឌ្ឍ​ជា​​​ផ្សារ​ទំនើប អគារ​ការិយាល័យ និង​​កន្លែង​​​កម្សាន្ត​ជាដើម​។

បើតាម​ប្រភព​ពី​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ គម្រោង​នេះ​វិនិយោគ​​ដោយ​ក្រុមហ៊ុន​​ក្នុង​ស្រុក ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​និងទំហំទឹក​ប្រាក់​វិនិយោគ​នោះទេ។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​រំពឹងថា តាម​រយៈ​គម្រោង​អភិវឌ្ឍ​អគារ​ខ្ពស់​កប់ពពកនេះ​​នឹងជួយ​​លើក​មុខមាត់​និង​ទាក់ទាញ​​វិយោគិន​​​កាន់តែ​ច្រើន​​ឡើង​មក​បណ្តាក់​ទុន​ក្នុងខេត្ត​កំពង់ស្ពឺ​ ខណៈ​​​ខេត្ត​កំពង់​ស្ពឺ​ស្ថិត​នៅ​ចន្លោះកណ្តាល​តភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ពីរ​​​គឺ​​រាជធានី​ភ្នំពេញ​ និង​​​ខេត្ត​ព្រះសីហនុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៤ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៥ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម