ព័ត៌មានជាតិ
ល្បីប៉ុន្មានឆ្មាំមុន ដំណាំទំពាំងបាយជូរខេត្តកំពង់ស្ពឺមិនសូវបានផល ការដាំដុះកាន់តែតិចទៅ
សហគមន៍មួយនៅខេត្តកំពង់ស្ពឺ បានសាកល្បងដាំដុះដំណាំទំពាំងបាយជូរលើផ្ទៃដីប្រមាណជា ១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រោយការសាកល្បងដាំដុះបានប៉ុន្មានឆ្នាំ ដំណាំបស្ចិមប្រទេសនេះ ការដាំដុះកាន់តែតិចទៅ ដោយសារមិនសូវបានជោគជ័យ។
លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានឱ្យ«កម្ពុជាថ្មី» ដឹងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា មកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលនៅបន្តដាំដុះទំពាំងបាយជូរ ក្នុងខេត្ត មានចំនួនតិចតួចបំផុត គឺមានប្រមាណតែ ៦ហិកតារប៉ុណ្ណោះនៃផ្ទៃដីដាំដុះ ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកប្រធានមន្ទីរកសិកម្មបានបន្តថា ដោយសារតែការដាំទំពាំងបាយជូរ មិនទទួលបានទិន្នផលល្អ និងមិនមានភាពស៊ីសង្វាក់គ្នា ដូច្នេះជាហេតុធ្វើការដាំដុះនៅក្នុងខេត្តកាន់តែតិចទៅៗ។
«អាចនិយាយបានថា មានតែនៅក្នុងស្រុកភ្នំស្រួចប៉ុណ្ណោះ ដែលនៅមានការដាំដុះច្រើន ប៉ុន្តែសម្រាប់នៅតាមតំបន់ ភូមិមួយចំនួននៃខេត្ត អ្នកភូមិអាចត្រឹមការដាំសាកល្បងនៅតាមផ្ទះរៀងៗខ្លួន ប្រសិនមានភាពរីកចម្រើនអាចបន្តដាំ ប៉ុន្តែបើមិនទទួលបានផលពួកគេអាចឈប់»។ នេះជាការបន្ថែមរបស់លោក ឈៀង តុលា។
ឆ្លើយតបតាមសំនួរ «កម្ពុជាថ្មី» នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអះអាងថា ភូមិសាស្រ្តខេត្តកំពង់ស្ពឺមិនអំណោយផលសម្រាប់ការដាំដុះដំណាំទំពាំងបាយជូរឡើយ ដោយហេតុថាខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានស្ថានភាពអាកាសធាតុក្ដៅខ្លាំង ខណៈដំំណាំប្រភេទនេះត្រូវពឹងផ្អែកទៅលើស្ថានភាពអាកាសធាតុ ព្រមទាំងលក្ខណៈជីវសាស្ត្រសមស្រប។

លោកបានបកស្រាយថា «ដោយហេតុថាប្រទេសកម្ពុជាជាតំបន់ត្រូពិក មានលក្ខណៈអាកាសធាតុក្តៅហើយសើម។ មុនដាំដំណាំប្រភេទទំពាំងបាយជូរ ដើម្បីកុំឲ្យខាតពេល ខាតបង់ថវិកាគួរស្វែងយល់ពីលក្ខណៈជីវសាស្ត្រ ទីតាំងភូមិសាស្ត្រនៃការដាំដុះរបស់ប្រភេទរុក្ខជាតិនោះជាមុនសិន ព្រោះរាល់ដំណាំគ្រប់ប្រភេទទាំងអស់តែមានតែងមានលក្ខណៈខុសៗគ្នា»។

លោកអភិបាលខេត្តបានបន្តថា ប្រភេទដំណាំទំពាំងបាយជូរ គឺមិនមែនមានប្រភពកំណើតនៅក្នុងប្រទេសកម្ពុជានោះទេ។ វាត្រូវបានគេនាំចូលយកមកពីបណ្ដាប្រទេសនានាលើពិភពលោក ដូចជាអាមេរិក អង់គ្លេស ជាប្រទេសធ្លាក់ទឹកកក៕


ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


