ជីវិតកម្សាន្ដ
មហាសេដ្ឋីប្រាក់ពាន់លាន Bill Gates មានសង្សារថ្មីជាស្ត្រីមេម៉ាយ
មហាសេដ្ឋីលំដាប់ទី ៦ លោក Bill Gates មានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Paula Hurd អតីតភរិយាលោក Mark Hurd បន្ទាប់ពីលែងលះជាមួយអ្នកស្រី Melinda Gates ជិតពីរឆ្នាំ ។

គូស្នេហ៍មួយគូនេះប្រទះឃើញអង្គុយក្បែរគ្នាអំឡុងការប្រកួតវាយតេន្នីសក្នុងកម្មវិធី Australian Open កាលពីខែមករាកន្លងផុតទៅ បច្ចុប្បន្នលោក Bill Gates មានអាយុ ៦៧ ឆ្នាំ ចំណែកឯអ្នកស្រី Paula ប្អូនគាត់ដល់ទៅ ៧ ឆ្នាំឯណោះ ។
ខណៈមហាសេដ្ឋីជំនួញអាមេរិករូបនេះមានកូនបីនាក់ជាមួយអតីតភរិយាគឺ Jennifer អាយុ ២៦ ឆ្នាំ, Phoebe អាយុ ២០ ឆ្នាំ, និង Rory អាយុ ២៣ ឆ្នាំ អ្នកស្រី Paula ក៏មានកូនស្រីពីរនាក់ដែរគឺ Kathryn និង Kelly ។

អ្នកតាមដានធ្លាប់ឃើញអ្នកទាំងពីរនៅក្បែរគ្នាដំបូងតាំងពីខែមីនា ឆ្នាំ ២០២២ មកម្ល៉េះ ប្រភពគួរឲ្យជឿជាក់បង្ហើបប្រាប់ថា លោក Bill Gates មិនទាន់ណែនាំកូនៗឲ្យស្គាល់គូស្នេហ៍ថ្មីទេ ទោះបីជាស្នេហានេះមានរយៈពេលគ្រប់គ្រាន់សម្រាប់ដឹងពីគ្នាហើយក្ដី ចំណុចនេះធ្វើឲ្យអ្នកតាមដានសង្ស័យថាជាស្នេហាមិនយូរអង្វែង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មហាសេដ្ឋី Bill Gates បរិច្ចាគ ២០ពាន់លានដុល្លារ ជូនមូលនិធិសប្បុរសធម៌
ចុចអាន ៖ កើតក្នុងត្រកូលអភិជនមែនពិត កូនប្រុសតែមួយមហាសេដ្ឋី Bill Gates ប្រើជីវិតសាមញ្ញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


