Connect with us

សេដ្ឋកិច្ច

កម្ពុជា បានចំណូលពីការលក់ផ្លាកលេខពិសេស​ជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២២

បានផុស

នៅ

កម្ពុជាចបានរកចំណូលបានជាង៨៤ប៊ីលានរៀល ឬស្មើប្រមាណ២១លានដុល្លារអាមេរិក ពីការលក់ផ្លាកលេខពិសេស​លើយានយន្តនៅ ក្នុងឆ្នាំ២០២២ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសា​ធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការចុះបញ្ជីលេខពិសេស ត្រូវបានបែងចែកជាពីរ គឺលេខពិសេស  រាជធានី-ខេត្ត និងលេខពិសេសផ្ទាល់ខ្លួន ដែលបានអក្សរ”កម្ពុជា”។ នៅក្នុងឆ្នាំកន្លងទៅ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់​ខ្លួនបានចំនួន ៧.១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល ឬត្រូវជាប្រមាណ១១លានដុល្លារ។ ចំណែកការចុះ​បញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានចំនួន៣១.៧៥៦ផ្លាក ជាមួយចំណូលជាង៤០ប៊ីលានរៀល ឬត្រូវជា​ប្រមាណ១០លានដុល្លារ។

គួរបញ្ជាក់ថា ផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើងសម្រាប់រថយន្តគ្រួសារ   ដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ដល់៨ខ្ទង់នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេល​ដែលមានការផ្ទេរកម្ម​សិទ្ធិរថយន្តផងដែរ។ ប្រជាពលរដ្ឋ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់​ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃចុះបញ្ជីរថយន្តរបស់ក្រសួងសាធារណការ និងដឹក​ជញ្ជូន។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យ​ប្រវត្តិកម្មនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការ​អន្តរក្រសួងចុះបញ្ជីបាន១៦.១៣២ផ្លាក និងទទួលបានចំណូលជាង១១៤ប៊ីលានរៀល ឬត្រូវជាប្រមាណ​២៨លានដុល្លារ។

ក្នុងឆ្នាំ២០២២ មានយានយន្តបានចុះបញ្ជីយានយន្ដជាង៥២ម៉ឺនគ្រឿង កើនឡើង២,៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះម៉ូតូជាង៤៣ម៉ឺនគ្រឿង  និងរថយន្ដគ្រប់ប្រភេទជាង៨ម៉ឺន៣ពាន់គ្រឿង។ នេះជាការបន្ថែមរបស់លោក ស៊ុន ចាន់ថុល។

ដោយឡែក ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា គិតត្រឹមឆ្នាំ២០២២ គឺមានចំនួ ៧៣១គ្រឿង និងមាន​ស្ថានីយបញ្ចូលថាមពលយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៩ទីតាំង ក្នុងនោះមាននៅ​ទីស្តីការក្រសួង​សាធារណការ និងដឹកជញ្ជូនចំនួន៤, ស្ថានីយប្រេងឥន្ធនៈសាំងកាល់តិច ចំនួន១, ផ្សារទំនើប AEON MALL សែនសុខចំនួន១, ខេត្តសៀមរាបចំនួន១, ខេត្តបាត់ដំបងចំនួន ១ និងខេត្តព្រះសីហនុចំនួន១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៤៧ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

Sokha Hotels

ព័ត៌មានពេញនិយម