ព័ត៌មានជាតិ
ចូលរួមព្រឹត្តិការណ៍ KiddieQuest ទាំងអស់គ្នា ក្នុងគោលបំណងជួយដល់កុមារក្រីក្រនៅកម្ពុជា
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារមានកុមារតូចៗ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍ នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។

គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ ឆ្នាំ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយឥតគិតថ្លៃ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្ដែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។
ចំណុចលេចធ្លោ នៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនឹងគ្រោងសម្រាប់ការដេញថ្លៃ ហើយថវិកាបានទាំងអស់ នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្ដល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្ដល់ឲ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឲ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និងមានក្ដីសង្ឃឹមឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរឡើង។

អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា ៖ «យើងមានសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងការគាំទ្រដល់ការអប់រំរបស់កុមារដែលរស់នៅក្នុងភាពក្រីក្រខ្លាំង តាមរយៈកម្មវិធី Handprint Art Challenge។ ការអប់រំគឺជាឧបករណ៍ដ៏មានអានុភាពដែលមានសក្ដានុពលក្នុងការបំបែកវដ្ដ នៃភាពក្រីក្រ។ នៅពេលដែលកុមារត្រូវបានផ្តល់ឱកាសឲ្យរៀន ពួកគេជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ គ្រួសារ សហគមន៍ និងមនុស្សជំនាន់ក្រោយ។ យើងសូមអរគុណសាលាដែលបានធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងជីវិតរបស់កុមារកម្ពុជាដែលត្រូវការជំនួយ»។
ពិធីនេះមានការជំរុញឲ្យចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្ដមបណ្ឌិត វឌ្ឍនា មានពាក្យលើកទឹកចិត្តខ្លះៗសម្រាប់មាតាបិតា ដោយមានប្រសាសន៍ថា «នេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារមកជួបជុំគ្នា និងរីករាយចុងសប្ដាហ៍ ទន្ទឹមនឹងការរួមចំណែកក្នុងបុព្វហេតុដ៏ល្អមួយ យើងសូមអបអរសាទរដល់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់គំនិតផ្ដួចផ្ដើមនេះនៅក្នុងជួយប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ»។

ឪពុកម្ដាយក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពី កញ្ញា Adda Angel ផងដែរ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីសកម្មភាពដែលរៀបចំជាពិសេសសម្រាប់ទារក និងកុមារដែលមានក្រុមអាយុផ្សេងៗគ្នា។ អ្នករៀបចំកម្មវិធីបានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ បង្កើតអនុស្សាវរីយ៍ និងបណ្ដុះកូនៗអំពីសារៈសំខាន់ នៃការផ្ដល់ឲ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
សរុបសេចក្ដីមក “KiddieQuest: Unlock Your Child’s Potential” សន្យាថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងមានអត្ថន័យសម្រាប់ក្រុមគ្រួសារដែលមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ។ យើងលើកទឹកចិត្តឪពុកម្ដាយឲ្យនាំកូនៗរបស់ពួកគេមកចូលរួមកម្មវិធីនេះ ក៏ដូចជាគាំទ្រការជួយដល់សង្គម។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នាសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ។
សូមចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលាដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុត នៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើរការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្ដល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារា និងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មវិធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្ដល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្ដែង ការលេងតន្ត្រី និងសម្ភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្ដល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅសាលាអន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?