ព័ត៌មានអន្ដរជាតិ
ខេត្តមួយចំនួនរបស់ចិន អនុញ្ញាតឲ្យសុំច្បាប់ឈប់សម្រាករៀបការ ដល់ទៅ៣០ថ្ងៃ ដើម្បីជំរុញអត្រាកំណើត (មានវីដេអូ)
សារព័ត៌មាន People’s Daily Health របស់បក្សកុម្មុយនិស្តចិន បានចុះផ្សាយកាលពីថ្ងៃអង្គារទី២១ខែកុម្ភៈថា ខេត្តមួយចំនួនរបស់ប្រទេសចិន កំពុងផ្តល់ការឈប់សម្រាកសម្រាប់គូស្នេហ៍ថ្មីថ្មោងចំនួន៣០ថ្ងៃ ក្នុងក្តីសង្ឃឹមលើកទឹកចិត្តដល់ការរៀបអាពាហ៍ពិពាហ៍ និងជំរុញអត្រាកំណើត។

ការសុំច្បាប់រៀបអាពាហ៍ពិពាហ៍ដែលមានប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសចិនគឺ ៣ថ្ងៃ ប៉ុន្តែខេត្តនានាអាចកំណត់ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនបន្ថែមទៀត ចាប់ពីខែកុម្ភៈទៅ។
យោងតាមកាសែត People’s Daily Health, ខេត្ត Gansu ភាគពាយព្យ និងខេត្តផលិតធ្យូងថ្ម Shanxi ឥឡូវនេះផ្តល់ពេល ៣០ថ្ងៃ ខណៈទីក្រុង សៀងហៃ ផ្តល់១០ថ្ងៃនិងស៊ីឈួន ត្រឹម៣ថ្ងៃប៉ុណ្ណោះ។

លោក Yang Haiyang ព្រឹទ្ធបុរសនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គមនៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច Southwestern បាននិយាយថា “ការពង្រីករយៈពេលឈប់សម្រាករៀបអាពាហ៍ពិពាហ៍ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនអត្រាមានកូន”។
លោកនិយាយថា “ការពង្រីករយៈពេលឈប់សម្រាកអាពាហ៍ពិពាហ៍ គឺជារឿងសំខាន់នៅក្នុងខេត្ត-ក្រុងមួយចំនួនដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយឺត”។

យោងតាមទិន្នន័យផ្លូវការ ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍។ កាលពីឆ្នាំមុន ប្រទេសចិនបានកត់ត្រាអត្រាកំណើតទាបបំផុតមិនធ្លាប់មានសោះ គឺ៦.៧៧កំណើតក្នុង ១ពាន់នាក់។
ការធ្លាក់ចុះនេះគឺជាលទ្ធផលនៃគោលនយោបាយ “កូនមួយ” ដែលដាក់ចេញនៅចន្លោះឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥ និងការកើនឡើងនៃថ្លៃចំណាយលើការអប់រំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


