ជីវិតកម្សាន្ដ
ប្រឡូកសិល្បៈជិត ៣០ឆ្នាំ Kwan សល់ទ្រព្យមិនច្រើនទេក្នុងដៃ
តារាសម្តែង និងបង្ហាញម៉ូដ Kwan Usamanee ជាតារាស្រីជួរមុខ និងជារៀមច្បងមួយរូបក្នុងរង្វង់សិល្បៈថៃ ដែលនាងធ្លាប់កាត់បទពិសោធន៍ក្នុងវិស័យកម្សាន្តអស់រយៈពេលជិត ៣០ឆ្នាំមកហើយ។

លេចមុខក្នុងពិភពកម្សាន្តថៃអស់ពេលជិត ៣ទសវត្សរ៍ Kwan ទទួលបានប្រជាប្រិយភាពខ្លាំងក្លា និងល្បីល្បាញជាអន្តរជាតិ ធ្វើឱ្យនាងអាចរកចំណូលច្រើនគួរសម ក្នុងមួយឆ្នាំៗ។ ប្រភពចំណូលរបស់ Kwan ត្រូវ IMDb រាយការណ៍ថា បានមកពីការថតភាពយន្តភាគ ថតស្ពត និងតំណាងឱ្យម៉ាកយីហោទាំងជាតិ និងអន្តរជាតិ។ ទោះបីជា Kwan មានប្រភពចំណូលជាច្រើនក្ដី ប៉ុន្តែបើក្រឡេកទៅមើលទ្រព្យសម្បត្តិវិញ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ នៅសល់ប្រាក់មិនច្រើនប៉ុន្មានទេ ប្រសិនប្រៀបធៀបទៅនឹងតារាស្រីស្រករក្រោយ។

យោងតាមការវិភាគរបស់ Wikipedia, Forbes និង Business Insider បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៣ តារាសម្ដែង Kwan Usamanee ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៥លានដុល្លារអាមេរិក។ យ៉ាងណាមិញ តួលេខនៃទ្រព្យសម្បត្តិនេះ មិនទាន់រាប់បញ្ចូលនូវប្រាក់ចំណូលដែល Kwan ទទួលបានពីក្រុមហ៊ុនឯកជនរបស់នាងឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Kwan តស៊ូសម្ដែងតាំងពីតួជំនួស រហូតក្លាយជាកំពូលតារាប្រចាំប្រទេស
ចុចអាន៖ ឆ្នាំ២០២៣ តារាប្រុស Nadech Kugimiya មានទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


