ជីវិតកម្សាន្ដ
ឆ្នាំ២០២៣ តារាប្រុស Nadech Kugimiya មានទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?
Nadech Kugimiya ជាតារាសម្ដែងដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រទេស ព្រមទាំងជាតារាប្រុសដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លានៅតាមបណ្ដាប្រទេសជិតខាងថៃ ក៏ដូចជាតំបន់អាស៊ីផងដែរ។ ឥទ្ធិពលរបស់ Nadech ជួយឱ្យលោកអាចរកចំណូលបានយ៉ាងក្រាស់ក្រែលពីការផ្សព្វផ្សាយពាណិជ្ជកម្ម ថតភាពយន្ត និងចូលរួមព្រឹត្តិការណ៍ធំៗនៅក្នុងស្រុកថៃ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ networthspot បានទម្លាយថា ក្នុងមួយឆ្នាំ តារាសម្ដែង Nadech Kugimiya អាចរកចំណូលបានប្រហែល ១.១១លានដុល្លារអាមេរិកពីការថតស្ពត និងការផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។ ទោះយ៉ាងណា ប្រសិនបើបូកបញ្ចូលទាំងប្រាក់ចំណូលពីការថតកុន និងចូលកម្មវិធីនានានៅក្នុងប្រទេស Nadech អាចរកចំណូលបានប្រហែល ២.២១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ដោយឡែកបើយោងតាមការចុះផ្សាយរបស់គេហទំព័រ gdatemart បានរាយការណ៍ថា ក្នុងឆ្នាំ២០២៣នេះ Nadech កើនទ្រព្យសម្បត្តិសុទ្ធចន្លោះពី ៨.៨៤-១៥លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ដាយ Nadech បង្ហាញវីឡាថ្មី ដែលកូនប្រុសត្រៀមរស់នៅជាមួយ Yaya ក្រោយរៀបការ
ចុចអាន៖ ទ្រព្យសម្បត្តិ Yaya ឆ្នាំនេះ កើនឡើងវាល់លានដុល្លារ មិនចាញ់តារាស្រីរួមជំនាន់ឡើយ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


