Connect with us

ជីវិតកម្សាន្ដ

Jeon Somi ក្លាយជាទូតសុឆន្ទៈម៉ាក Prada ផ្លូវការហើយ

បានផុស

នៅ

នៅលើបណ្តាញទំនាក់ទំនងសង្គម ម៉ាកយីហោ Prada បានប្រកាសជាមួយនឹងងារជា “ទូតសុឆន្ទៈម៉ាក” ដែលកន្លងមក តារាស្រីត្រូវបានគេស្គាល់ថាជាទូតគ្រឿងអលង្ការរបស់ Prada ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៣ ខែកុម្ភៈ តារាស្រី Jeon Somi បានទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួម ក្នុងកម្មវិធីណែនាំ Prada’s Fall – Winter collection នៃកម្មវិធី Milan Fashion Week 2023 ។ Show Prada ប្រមូលផ្តុំតារាល្បីៗជាច្រើនពីអឺរ៉ុបដល់អាស៊ី ដូចជា Dua Lipa, Emma Roberts, Maya Hawke, Du Juan, Thai Tu Khon, Song Kang ។

បន្ទាប់ពីព្រឹត្តិការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter និង Instagram របស់ Prada បានបង្ហោះ អត្ថបទ “ទូតសុឆន្ទៈ Jeon Somi ចូលរួមកម្មវិធី Prada Fall Winter 2023 Fashion Show” ដោយហេតុនេះប្រកាសជាផ្លូវការថា Jeon Somi ជាទូតសុឆន្ទៈម៉ាក Prada ។ កាលពីខែតុលាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Somi គឺជាទូតសុឆន្ទៈគ្រឿងអលង្ការថ្មីបំផុតរបស់ Prada នៅពេលដែលនាងត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូតសម្រាប់យុទ្ធនាការ “Eternal Gold” របស់យីហោនេះ ។

យ៉ាងណាមិញ ក្នុងនាមជាតារានៅក្រោមក្រុមហ៊ុន The Black Label តារាចម្រៀង Jeon Somi ត្រូវបានគេចាត់ទុកថាជាមុខមាត់ដ៏មានសក្តានុពលនៅក្នុងឧស្សាហកម្មម៉ូដ។ ជាពិសេសនាងមាន មុខ លោកខាងលិចមុតស្រួច និងរូបរាងដ៏ទាក់ទាញ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន ៖ Rihanna នឹងត្រលប់មកសម្ដែងម្ដងទៀត ក្នុងកម្មវិធី Oscars 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឡានក្រុងក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាមស្លាប់មនុស្ស១០នាក់

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ថៃ​​​បង្កើន​ការ​ដាក់សម្ពាធ​យោធា​លើ​​កម្ពុជា​​ដោយសារ​ថៃ​ជាប់​សំណាញ់​ច្បាប់​អន្តរជាតិ​​

ព័ត៌មានជាតិ១៩ នាទីutes មុន

អាជ្ញាធរជាតិព្រះវិហារ ទាមទារឱ្យថៃបញ្ឈប់សកម្មភាពជាបន្ទាន់ការប្រើយន្តហោះទម្លាក់គ្រាប់មកលើប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ថៃ ចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំចូលមូលដ្ឋានខេត្តពោធិ៍សាត់ទាំងព្រឹកព្រលឹមនៅថ្ងៃទី២៦កក្កដានេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ទទួលស្គាល់ថា ខ្លួនពិតជាទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជាមែន

Sokha Hotels

ព័ត៌មានពេញនិយម