Connect with us

ជីវិតកម្សាន្ដ

ប្រេនលំដាប់អន្តរជាតិ Tiffany & Co. សម្រេចតែងតាំង Jimin ជាទូតសុឆន្ទៈ

បានផុស

នៅ

នៅថ្ងៃទី ៣ ខែមីនា ម៉ាកយីហោគ្រឿងអលង្ការ Tiffany & Co បានប្រកាសថា Jimin សមាជិកក្រុម BTS ជាទូតសុឆន្ទៈថ្មីបំផុតរបស់ពួកគេដោយលើកឡើងថាលោកជា “អ្នកតំណាង K-pop នៅសតវត្សទី ២១” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីភាពជាដៃគូថ្មីនេះ Jimin បានអត្ថាធិប្បាយថា “វាជាកិត្តិយសដ៏អស្ចារ្យក្នុងការចាប់ដៃគូជាមួយ Tiffany ហើយបញ្ចូលតម្លៃនៃម៉ាកយីហោដែលមានចំណង់ចំណូលចិត្តក្នុងការរចនា ការច្នៃប្រឌិត និងសិល្បៈ។” ជាមួយគ្នានេះ លោក Alexandre Arnault អនុប្រធានប្រតិបត្តិរបស់ Tiffany សម្រាប់ផលិតផល បានចែករំលែកបន្ថែមថា “យើងទន្ទឹងរង់ចាំស្វាគមន៍សិល្បករពហុមុខ និងអ្នកតំណាង Jimin សមាជិកក្រុម BTS ជាទូតសុឆន្ទៈថ្មីបំផុតរបស់យើង ។

លោក Alexandre Arnault បានបន្តទៀតថា “Jimin បង្កប់នូវថាមពល រចនាប័ទ្ម និងអារម្មណ៍នៃភាព ទំនើប ដែលបង្ហាញពី Tiffany and Co យើងមានមោទនភាព និងរំភើបមិនគួរឱ្យជឿក្នុងការបង្ហាញ យុទ្ធនាការនាពេលអនាគតរបស់យើងជាមួយគាត់ដែលនឹងចាប់ផ្តើមនៅចុងនិទាឃរដូវនេះ​ ។

យ៉ាងណាមិញ Jimin ចូលរួមជាមួយ Rosé របស់ BLACKPINK ជាសិល្បករ K-pop ពីររូបគត់ដែល បានចុះហត្ថលេខាក្លាយជាទូតសុឆន្ទៈឲ្យម៉ាក Tiffany & Co.។ ជាពិសេសកាលពីដើមឆ្នាំនេះ Jimin ត្រូវបានជាទូតសុឆន្ទៈសកលថ្មីសម្រាប់ម៉ាកយីហោប្រណីតរបស់បារាំង Dior ផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Hailey មានអ្នកតាមដានក្លែងក្លាយលើ IG ច្រើនជាង Kylie Jenner និង Selena ខណៈកំពុងមានរឿងដៀមដាមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម