ព័ត៌មានអន្ដរជាតិ
បេឡារុស កាត់ទោសម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ
តុលាការបេឡារុសកាលពីថ្ងៃសុក្រ កាត់ទោសលោក Ales Bialiatski ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ក្រោមការចោទប្រកាន់ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងចូលរួមប្រឆាំងផ្សេងៗទៀតលើរដ្ឋាភិបាល។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ លោក Bialiatski ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពតវ៉ា រដ្ឋាភិបាលដែលរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកាលពីឆ្នាំ ២០២១ សកម្មជនសិទ្ធិមនុស្សក្នុងប្រទេសនេះ ក៏ត្រវបានឃុំខ្លួនពាក់ព័ន្ធជាមួយការប្រឆាំងបន្ទាប់ពីបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
គួរបញ្ជាក់ថា លោក Ales Bialiatski បានទទួលពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២២ ប៉ុន្តែ លោកមិនអាចចូលរួមទទួលបានឡើយកាលពីខែធ្នូ ដោយសារលោកជាប់ពន្ធនាគាររួចទៅហើយ។ ដោយឡែក ការកាត់ទោសចុងក្រោយនេះទំនងជាជំរុញឱ្យមានការរិះគន់បន្ថែមទៀតពីសហគមន៍អន្តរជាតិទៅកាន់រដ្ឋាភិបាលបេឡារុស៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ NHK
ចុចអានបន្ទាប់៖ ឆេះស្ថានីយស្តុកប្រេងឥន្ធនៈឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៦នាក់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី