ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះអគារប៉ូលិសនៅ ថៃ យ៉ាងសន្ធោសន្ធៅ ជាទីតាំងផ្ទុកឯកសាររដ្ឋផ្លូវការរាប់ពាន់
អគារប៉ូលិសនៅក្រុងបាងកក ដែលផ្ទុកឯកសាររដ្ឋផ្លូវការរាប់ពាន់ត្រូវបំផ្លាញដោយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកព្រលឹមនេះ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល៥០ នាក់ បានចុះទៅផ្នែកទី៥នៃការិយាល័យស៊ើបអង្កេតកណ្តាល (CIB) នៅលើផ្លូវ Sathorn ដើម្បីពន្លត់ភ្លើង ហើយជាសំណាងល្អ មិនមានអ្នករងគ្រោះនោះទេ។

យោងតាមរបាយការណ៍ពី Bangkok Post អគ្គិភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ហើយបានរាលដាលយ៉ាងលឿនពេញអគារជាន់ទី៣។ អគ្គិភ័យបានឆាបឆេះខ្លាំង បណ្ដាលឲ្យមានការផ្ទុះអាវុធនៅខាង។ ស្របពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យប្រយុទ្ធនឹងអណ្តាតភ្លើងអស់រយៈពេលជាងមួយម៉ោង មុនពេលដែលអាចគ្រប់គ្រងអណ្តាតភ្លើងបាន។ ទោះបីជាមិនមាននរណាម្នាក់នៅខាងក្នុងអគាររងគ្រោះ ក៏រថយន្តជាច្រើនដែលចតនៅក្បែរនោះបានរងការខូចខាតយ៉ាងដំណំ។
ពេលដឹងហេតុការណ៍នេះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ។ លោកបានបង្ហើបថា មន្ត្រីប៉ូលិសម្នាក់ដែលយាមអគារបានឮសំឡេងខ្លាំងស្រដៀងនឹងចរន្តអគ្គិសនីឆ្លងកាត់ពីជាន់ទីមួយនៃអគារ។ ពេលចុះត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញថាមានគំនរឯកសារបានឆាបឆេះទៅហើយ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ Thiti Saengsawan ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះផ្តើមចេញពីជាន់ទី១នៃអគារ ហើយរាលដាលយ៉ាងលឿនដល់ជាន់ទី២ និងទី៣ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរលំដំបូលអគារ ហើយអគារទាំងមូលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោកបន្ថែមទៀតថា អគារនេះបានរក្សាទុកឯកសារផ្លូវការ ហើយមន្ត្រីនឹងពិនិត្យមើលថាតើឯកសារនៃសំណុំរឿងសំខាន់ៗត្រូវបានរក្សាទុកនៅទីនោះដែរឬទេ។ ការបំផ្លិចបំផ្លាញអគារនេះ និងការបាត់បង់ឯកសារសំខាន់ៗរបស់ប៉ូលិស គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់មេប៉ូលិស និងអ្នកនយោបាយនៅទីក្រុងបាងកក។ បច្ចុប្បន្នការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការឆេះ និងវាយតម្លៃពីទំហំនៃការខូចខាត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន