សុខភាព
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញសេចក្តីប្រកាសព្រមានដល់សាធារណជនដោយជំរុញឲ្យបញ្ឈប់ការទទួលទានអាហារពេលព្រឹកដ៏ពេញនិយម នោះគឺនំឆាខ្វៃជាមួយតែទឹកដោះគោឬកាហ្វេ ព្រោះវាមិនល្អសម្រាប់សុខភាពឡើយ។

លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា “ដើម្បីទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ គួរចៀសវាងអាហាររហ័សដែលផ្ដល់ថាមពលខ្លាំងពេក ឬត្រូវចៀនច្រើនមុខដូចជាឆាខ្វៃជាមួយទឹកដោះគោខាប់ និងតែទឹកកកផ្អែមៗជាដើម”។ ជាពិសេសឆាខ្វៃគឺជាអាហារសម្រន់ដែលមានកាបូអ៊ីដ្រាតនិងខ្លាញ់ឆ្អែត ហើយផ្តល់ថាមពលខ្ពស់ ខណៈវាល្អសម្រាប់អ្នកដែលចង់បង្កើនថាមពល ប៉ុន្តែមិនស័ក្ដិសមសម្រាប់អ្នកមានក្រពេញទីរ៉ូអ៊ីតលើសទម្ងន់ និងលើសឈាមទេ។

លោកវេជ្ជបណ្ឌិត Suwanchai បានបង្ហាញថា ប្រេងឆាដែលប្រើសម្រាប់ចៀនបំពងឆាខ្វៃ ជារឿយៗត្រូវកែច្នៃឡើងវិញ ដែលវាអាចមានសារធាតុបង្កមហារីក។ ជាវិធានការបង្ការទុកជាមុន លោកបានផ្ដល់អនុសាសន៍ថា អ្នកប្រើប្រាស់កំណត់ការទទួលទានម្សៅចៀន មិនឲ្យលើសពីពីរគូក្នុងមួយថ្ងៃ។
ដោយឡែក អ្នកជំនាញសុខភាពក៏បានព្រមានអ្នកនិយមទទួលទានតែទឹកកកអំពីហានិភ័យសុខភាព ដែលអាចកើតដោយកត់សម្គាល់ថា ២០០មីលីលីត្រមានផ្ទុកកាបូអ៊ីដ្រាត ៦៩ ក្រាម ខ្លាញ់ ១៥ ក្រាម និងជាតិស្ករ ៥៣ ក្រាម ស្មើនឹងប្រមាណ ១៣ ស្លាបព្រា។ បរិមាណជាតិស្ករ និងកាឡូរីខ្ពស់នៃភេសជ្ជៈដ៏ពេញនិយមនេះ អាចនាំឲ្យមានផលវិបាកផ្សេងៗចំពោះសុខភាព ហើយបុគ្គលម្នាក់ៗត្រូវបានគេណែនាំឲ្យទទួលទានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ ការទទួលទានតែទឹកកកញឹកញាប់ អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម មហារីក សំពាធឈាមខ្ពស់ ធាត់ និងជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិនំឆាខ្វៃ ឬ យ៉ាវឆាខ្វៃ ដែលអ្នកបរិភោគមួយចំនួនមិនធ្លាប់ដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


