Connect with us

ព័ត៌មានជាតិ

​ប្រឡង​បាក់ឌុប សិស្ស​វិទ្យាល័យ​តាលោ ​​១៦៨ នាក់​ជាប់​ ១៥១ នាក់ ឈរលេខ ១ ទូទាំង​ខេត្ត​ពោធិ៍សាត់

បានផុស

នៅ

តាម​លទ្ធផល​បាន​បង្ហាញ​ថា សិស្ស​វិទ្យាល័យ​តាលោ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ដែល​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ សម្រាប់​សម័យ​ប្រឡង​ថ្ងៃ ០៥ ធ្នូ ឆ្នាំ​២០២២​។

រូបឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ពោធិ៍សាត់​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​ ក្នុង​ចំណោម​សិស្ស ១៦៨ នាក់រៀន​នៅ​វិទ្យាល័យ​តាលោ​ ក្នុង​នោះ​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន ១៥១ នាក់​ស្មើ ៩២.៦៤ ភាគរយ។

ដោយឡែក​វិទ្យាល័យ​ពោធិ៍សាត់នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ អត្រា​សិស្ស​ប្រឡង​ជាប់​បាក់ឌុប​មាន​ចំនួន​តិច​ជាង​គេ​ទូទាំង​ខេត្ត ដោយ​ក្នុង​ចំណោម​បេក្ខជន​ចូលរួម​ប្រឡងសរុប​ ៥៣៧ នាក់ ជាប់​បាន​តែ ២៣៣ នាក់​ស្មើ ៤៣.៥៥ ភាគរយ។

យ៉ាងណាមិញ សិស្ស​​បាន​​និទ្ទេស A ទូទាំង​ខេត្ត​សរុប ២៥ នាក់​​ សិស្ស​​វិទ្យាល័យ​ពោធិ៍សាត់​​ទទួល​បាន​ច្រើន​ជាង​គេ​រហូត​ដល់ ៧ នាក់​ ខ​ណៈសិស្ស​នៅវិទ្យាល័យតាលោមាន​ចំនួនតែ ២ នាក់​ប៉ុណ្ណោះដែល​ទទួល​​បាន​និទ្ទេស A។

គួរបញ្ជាក់ថា នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់​មាន​វិទ្យាល័យ​ចំនួន ១៦ កន្លែង មាន​សិស្ស​សរុប​ចំនួន ៨ ១៨៨នាក់ ក្នុង​នោះ​ស្រី ៤.២៣៨នាក់។ អនុវិទ្យាល័យ​មាន​ចំនួន ៤៤ កន្លែង មាន​សិស្សសរុប ១៧,៨៩៨នាក់ ក្នុង​នោះស្រី ៩.៣៩១នាក់។

ដោយឡែក​បឋមសិក្សា​មាន​ចំនួន ៣០១ កន្លែង មាន​សិស្ស​សរុប ៦៨.៤៨៦នាក់ ក្នុងនោះ​ស្រី ៣៣.១៨០នាក់ និង​មត្តេយ​​សិក្សា​ចំនួន ១៦៩ កន្លែងមានសិស្សសរុប ៧.៧៨៦នាក់ ក្នុងនោះ​កុមារី ៤.០១២នាក់។

ទូទាំង​ខេត្ត​ក៏​មាន​គ្រឹះស្ថាន​សិក្សា​ឯកជន​ចំនួន ១៣ កន្លែង សម្រាប់​បណ្ដុះបណ្ដាល​កូនចៅ​ប្រជាពលរដ្ឋ​។

វិទ្យាល័យ​ទាំង ១៦ កន្លែង​នៅ​ខេត្ត​ពោធិ៍សាត់​មាន​ឈ្មោះ​ដូចជា៖

-វិទ្យាល័យ តាលោ
-វិទ្យាល័យ ទាចំរ៉ាត់
-វិទ្យាល័យ ប្រមោយ
-វិទ្យាល័យ ព្រះម្លូរ
-វិទ្យាល័យ ហ៊ុន សែន បាក់​ចិញ្ចៀន
-វិទ្យាល័យ ស៊ុយសែម នទីសេដ្ឋា
-វិទ្យាល័យ កោះស្វាយ
-វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
-វិទ្យាល័យ បាកាន
-វិទ្យាល័យ ហ៊ុន សែន ក្រគរ
-វិទ្យាល័យ ឈើតុំ
-វិទ្យាល័យ ហ៊ុន សែន រំលេច
-វិទ្យាល័យ អូរតាប៉ោង
-វិទ្យាល័យ ហ៊ុន សែន ១០ មករា
-វិទ្យាល័យ ហ៊ុន សែន កណ្តៀង
-វិទ្យាល័យ ពោធិ៍សាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ៣ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៧ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម