ជីវិតកម្សាន្ដ
Pancake រំលេចខ្លួនក្នុងឈុតបាច់ផ្កា ប្លែកភ្នែកអ្នកទស្សនា
តារាសម្ដែងនិងម៉ូដែល Pancake Khamnit បានរំលេចខ្លួនក្នុងឈុតបាច់ផ្កាពណ៌ក្រហមមិនធ្លាប់ឃើញពីមុនមកមកនៅលើឆាកបង្ហាញម៉ូដមួយ ខណៈសំលៀកបំពាក់មួយនេះ ទាក់ភ្នែកអ្នកទស្សនារាប់ពាន់នាក់លាន់មាត់សរសើរដល់នាងយ៉ាងច្រើន។

កាលពីថ្ងៃទី១១ ខែមីនា Pancake បានបង្ហាញរូបភាពច្រើនសន្លឹកពីសំលៀកបំពាក់ដូចបាច់ផ្កាដែលរចនាយ៉ាងទាន់សម័យប្លែកភ្នែកមិនធ្លាប់ឃើញ ព្រមទាំងការតុបតែងមុខ ម៉ូដសក់ឲ្យស៊ីនឹងឈុតថែមទៀត។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានដើរបង្អួតរាងលើឆាកយ៉ាងសប្បាយរីករាយស្របពេលដែលទស្សនិកជនជាច្រើនទះដៃសាទរនិងពោលសរសើរសម្រស់នាងយ៉ាងភ្លីកទឹកភ្លូកដី។
យ៉ាងណាមិញនេះមិនមែនជារឿងប្លែកនោះទេសម្រាប់ Pancake តារាស្រីរូបនេះត្រូវបានគេចាត់ទុកជាអ្នកម្តាយក្នុងវិស័យសិល្បៈទាំងការសម្តែងនិងការដើរម៉ូដ មិនដែលមានឈុតណាមិនទទួលបានភាពល្បីរន្ទឺនោះទេ។ លើសពីនេះឲ្យតែនាងបង្ហាញខ្លួន តែងទទួលការសរសើរនិងលើកទឹកចិត្តថាជាតារារៀមច្បងមានគំនិតច្នៃប្រឌិតខ្ពស់ និងស្រលាញ់វប្បធម៌ខ្លាំងបំផុត៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
ចុចអាន៖Bella រកចំណូលចូលខ្ទង់លានឲ្យប្រេនលំដាប់មួយ ក្រោយបង្ហាញខ្លួនមួយភ្លែត
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


