កីឡា
លទ្ធផល៦គូជើងឯកយុវជនស្វាយរៀងខាប់U15សប្តាហ៍នេះ
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម១៥ឆ្នាំ (U15) បានឆ្លងផុតមួយសប្តាហ៍ទៀតហើយដោយចុងសប្តាហ៍កន្លងទៅនេះ ៥ក្រុមសុទ្ធតែរកបាន៣ពិន្ទុពេញ ខណៈ១គូចែកគ្នាបាន១ពិន្ទុម្នាក់។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុម United Sez, សសយក ក្រុស្វាយរៀង និងយុវជនជីភូ រកបាន៣ពេញដូចគ្នា បន្ទាប់ពីបានយកឈ្នះគូប្រកួតរៀងៗខ្លួន។ ចំណែកការប្រកួតនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង Red Bull រកបាន៣ពិន្ទុដូចគ្នា ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន ខណៈសសយក ស្រុករំដួល និង យុវជនសង្កាត់ស្វាយរៀង ចែកគ្នាបាន១ពិន្ទុម្នាក់។


លទ្ធផលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣
- United Sez ១-០ សសយក ស្រុកកំពង់រោទិ៍ (ពូលគ)
- សសយក ក្រុងស្វាយរៀង ៣-២ យុវជណសាមគ្គី (ពូល ឃ)
- យុវជនជីភូ ៣-០ ពិសីព្រែកប្រសូត (ពូល ឃ)


លទ្ធផលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
- ព្រះខ័ណ្ឌរាជស្វាយរៀង ២-០ សសយក ស្រុករមាសហែក (ពូល ក)
- Red Bull ២-១ គោព្រៃស្វាយធំ (ពូល ក)
- សសយក ស្រុករំដួល ១-១ យុវជនសង្កាត់ស្វាយតឿ (ពូល ក)

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


