ព័ត៌មានជាតិ
ស្ត្រីវ័យ ២២ឆ្នាំ ដើរលក់ម្ជូរ ថ្ងៃខ្លះដល់ម៉ោង ២-៣ ភ្លឺ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ
មនុស្សស្រីគ្រប់រូបកើតមកតែងមានវាសនាខុសគ្នា ដោយអ្នកខ្លះអាចកើតនៅក្នុងគ្រួសារអ្នកមាន ឬមានជីវភាពល្អប្រសើរ។ ប៉ុន្តែបើក្រឡេកមកមើលពីជីវិតស្រ្តីវ័យក្មេងម្នាក់នេះវិញហាក់មានភាពខុសគ្នាខ្លាំង។

មានវ័យ ២២ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ ជាមួយគ្រួសារព្រមទាំងកូនប្រុសអាយុ ៦ ខែផងនោះ ស្រ្តីឈ្មោះខេង ស្រីនី បានឱ្យ «កម្ពុជាថ្មី» ដឹងថា ដោយសារតែជីវភាពគ្រួសារមិនសូវមានភាពធូរធារ បានធ្វើឱ្យនាងត្រូវចេញលក់ផ្លែឈើទាំងដែលទើបតែសម្រាលកូនបានត្រឹម ៦ ខែប៉ុណ្ណោះ។
សត្វថ្ងៃនេះដើម្បីអាចទទួលបានប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនប្រុស ស្រ្តីរូបនេះបានប្រកបរបរដើរលក់ម្ជូរ នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញដូចជា កោះពេជ្រ មុខវាំង កន្លែងមានកម្មវិធី ឬការប្រគុំតន្ត្រីជាដើម។

«ខ្ញុំបានផ្អាកមុខរបរជាអ្នកដើរលក់ម្ជូរនេះកំឡុងពេលមានទម្ងន់ រហូតមកដល់សព្វថ្ងៃ ខ្ញុំសម្រាលកូនបាន ៦ខែ ទើបចាប់ផ្ដើមដើរលក់វិញ ដោយអាស្រ័យជិះម៉ូតូជាមួយគេ ហើយរាល់ម្ជូរគ្រប់មុខដែលបានយកមកលក់នេះ គឺម្ដាយទិញយកមករៀបចំដោយខ្លួនឯង អាចលើកយកមកលក់រហូតដល់ ៧០ប្រអប់ ក្នុងមួយថ្ងៃ»។ បន្ថែមពីនេះ ស្រ្តីកូនមួយរូបនេះបានបញ្ជាក់ថា «ដោយសារតែជីវភាពគ្រួសារ មិនសូវធូរធារដូចគេ ទើបសម្រេចចិត្តចេញលក់ម្ជូរ ដើម្បីអាចផ្គត់ផ្គង់ដល់គ្រួសារ និងកូនប្រុស បើទោះបីជាការលក់បែបនេះ មិនសូវដាច់ ថ្ងៃខ្លះអាចលក់អស់ និងថ្ងៃខ្លះទៀតលក់មិនសូវដាច់ត្រូវដើរលក់អាចដល់ម៉ោង ២ ទៅ ៣ភ្លឺក៏មាន ខណៈមានកន្លែងខ្លះក៏មានការហាមឃាត់មិនឱ្យលក់ក៏មាន»។

អ្នកស្រីបន្តថា «ការដើរលក់ម្ពូរបែបនេះ ពិតជាជួបការលំបាកច្រើន ព្រោះបច្ចុប្បន្ននេះមានអ្នកលក់ច្រើន ដែលសម្រាប់យើងជាអ្នកលក់តូចតាចមិនសូវដាច់ និងមិនសូវមានអ្នកទិញ»។
ជាមួយគ្នានេះ អ្នកស្រីក៏សំណូមពរដល់ម្ចាស់ទីតាំងមួយចំនួន កុំឱ្យមានការហាមឃាត់ខ្លាំងពេក ព្រោះសម្រាប់អ្នកដែលមានជីវភាពខ្វះខាតដូចនាងផ្ទាល់ត្រូវប្រឈមបញ្ហាចំណូល ដែលត្រូវរាប់រងរាល់ការចំណាយជាច្រើនក្នុងគ្រួសារ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


