ព័ត៌មានជាតិ
លក់កាហ្វេ ភេសជ្ជៈតាមដងផ្លូវមួយថ្ងៃបាន ៥០ ទៅ ៩០ កែវ រកចំណូលបានពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ផ្គត់ផ្គង់គ្រួសារ
មុខរបរលក់កាហ្វេភេសជ្ជៈតាមដងផ្លូវ លក្ខណៈសាមញ្ញ តែអាចរកចំណូលសមរម្យ។
មុខរបរលក់ កាហ្វេ ភេសជ្ជៈ តាមតូបនៅតាមដងផ្លូវ ទោះបីជាមានលក្ខណៈសាមញ្ញ ប៉ុន្តែមានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប និងមន្ត្រីរាជការ។ នេះបើតាមការឲ្យដឹងពីលោក ស៊្រន សីហា អាយុ ៣៥ឆ្នាំ ម្ចាស់តូបកាហ្វេមួយកន្លែង ស្ថិតនៅចំនុចជាប់របងការ៉ាសប្រេងតេឡា TELA ផ្ដុំរង្វង់មូលព្រាបសរ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

លោក ស៊្រន សីហា បានឲ្យដឹងបន្តថា លោកបានចាប់យកមុខរបរលក់ការហ្វេ និងភេសជ្ជៈគ្រប់មុខតាមដងផ្លូវនេះ អស់រយៈពេលជាង ២ឆ្នាំងមកហើយ។ ការចាប់ផ្តើមបើកលក់ដំបូង ជាមួយដើមទុកជាង ៤ ពាន់ដុល្លារ សម្រាប់ការចំណាយទូទៅ ទៅលើសម្ភារៈម៉ាស៊ីនឆុងកាហ្វេ តូប តុក និងកៅអីអង្គុយលេង ជាដើម ។
ទោះបីជាទីតាំងតូបកាហ្វេរបស់លោក លក់នៅតាមដងផ្លូវក៏ពិតមែន ប៉ុន្តែមានកន្លែងអង្គុយ មានកន្លែងទុកដាក់ម៉ូតូ និងរថយន្តសមរម្យ។


បើតាមបុរសវ័យជាង ៣០ ឆ្នាំរូបនេះ ក្នុងមួយថ្ងៃលោកអាចលក់កាហ្វេ ភេសជ្ជៈ ជាមធ្យមបានចន្លោះពី ៥០ កែវទៅ ៩០ កែវ និងអាចរកប្រាក់ចំណូលពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ដោយក្នុង១កែវ តម្លៃ ៤ ពាន់រៀល ដែលអាចផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។
នាពេលអនាគត លោក ស៊្រន សីហា មានគម្រោងនឹងពង្រីកបន្ថែមលើមុខរបរមួយនេះ ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងអនាគតកូនៗរបស់លោកផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


