ព័ត៌មានជាតិ
បើកបរល្បឿនលឿនបុកខឿនទ្រូងផ្លូវរបួសមនុស្សចំនួនពីរនាក់
យ៉ាងហោចណាស់ មានមនុស្សប្រុស ស្រី ចំនួន ២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង ៤០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

នៅមុនពេលកើតហេតុ គឺរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ១ គ្រឿង ស៊េរី១៩៩៦ ពាក់ស្លាកលេខភ្នំពេញ2Y-9520 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានបុកខឿនទ្រូងផ្លូវនិងរនាំងដែកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសធ្ងន់។
សមត្ថកិច្ចឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។
ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីដោះស្រាយ តាមក្រោយ៕
អត្ថបទ ៖ សោនិយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ