Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីតៃវ៉ាន់ ថ្កោលទោសសមយុទ្ធចិន

បានផុស

នៅ

បន្ទាប់ពីទីក្រុងប៉េកាំង បញ្ចប់ការធ្វើសមយុទ្ធរយៈពេលបីថ្ងៃជុំវិញកោះតៃវ៉ាន់ លោកស្រីប្រធានាធិបតី Tsai Ing-wen និយាយថា សមយុទ្ធយោធារបស់ចិន បានបង្កឲ្យមានអស្ថិរភាពនៅតៃវ៉ាន់ និងក្នុងតំបន់ ហើយជាទង្វើគ្មានទំនួលខុសត្រូវពីប្រទេសដ៏ធំមួយ។

នាវាផ្ទុកយន្តហោះចិន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធាកាលពីថ្ងៃសៅរ៍ទី០៨ខែមេសា បន្ទាប់ពីលោកស្រី Tsai វិលត្រលប់មកទីក្រុងតៃប៉ិ វិញ ក្រោយជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Kevin McCarthy។

គេដឹងថា ប្រទេសចិន មិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបកោះដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យនេះទេ ហើយបានព្រមានសហរដ្ឋអាមេរិកកុំឲ្យលោកស្រី Tsai ធ្វើទស្សនកិច្ចឬជួបលោក McCarthy ឲ្យសោះ។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen (រូបថត៖ ការិយាល័យប្រធានាធិបតីតៃវ៉ាន់)

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Tsai និយាយថា លោកស្រីតំណាងកោះរបស់លោកស្រីទៅកាន់ពិភពលោក ហើយថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅបរទេស រួមទាំងការឈប់នៅសហរដ្ឋអាមេរិកផងដែរនោះ មិនមែនជាអ្វីថ្មីទេ និងជាអ្វីដែលប្រជាជនតៃវ៉ាន់រំពឹងទុក។

លោកស្រីនិយាយថា “ប្រទេសចិន បានប្រើរឿងនេះ ដើម្បីចាប់ផ្តើមសមយុទ្ធយោធា ដែលបង្កឲ្យមានអស្ថិរភាពនៅតៃវ៉ាន់ និងតំបន់។ នេះ​មិន​មែន​ជា​អាកប្បកិរិយា​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រទេស​ធំ​មួយ​ក្នុង​តំបន់​នោះ​ទេ”។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ First Post

ចុចអាន៖ នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម