ព័ត៌មានអន្ដរជាតិ
មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រកាសគ្រប់គ្រងទីក្រុង Bakhmut បាន ៨០ ភាគរយ
ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានអះអាងកាលពីថ្ងៃអង្គារថា ៨០ ភាគរយនៃទីក្រុង Bakhmut របស់អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងមួយនេះ បើទោះបីជាការប្រយុទ្ធគ្នារវាងកងកម្លាំងទាំងពីរនៅតែបន្តក៏ដោយ ។

លោក Yevgeny Prigozhin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញ Telegram ថា “យើងបានក្ដោបក្ដាប់ទីក្រុងរ៉ែអំបិលមួយនេះប្រមាណជា ៨០ ភាគរយហើយ ក្នុងនោះរួមមានទាំងរោងចក្រ ក៏ដូចជាមជ្ឈមណ្ឌលរដ្ឋបាលទាំងអស់របស់ទីក្រុងផងដែរ” ។
លោកបន្ថែមទៀតថា កងកម្លាំងក្រុមទាហានស៊ីឈ្នួលកំពុងបន្តប្រយុទ្ធដើម្បីដណ្តើមយកសង្កាត់នានានៅកណ្តាលទីក្រុងមួយ ហើយក៏បានព្យាយាមបណ្ដេញកងកម្លាំងអ៊ុយក្រែនទៅកាន់ជាយក្រុងភាគខាងលិចផងដែរ តាមរយៈការវាយលុយដោយកងកម្លាំងដែនអាកាស ។

កងកម្លាំងរុស្ស៊ីបានព្យាយាមអស់រយៈពេលជាច្រើនខែមកហើយដើម្បីដណ្ដើមយកទីក្រុង Bakhmut ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងជាច្រកផ្លូវដ៏សំខាន់នៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន និងជាតំបន់ដែលប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី ។
គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧ ម៉ឺននាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ បែកធ្លាយ ចំនួនកងកម្លាំងពិសេសលោកខាងលិច កំពុងធ្វើ ប្រតិបត្តិការនៅ អ៊ុយក្រែន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


