ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច រំពឹងក្រសោបបានទីផ្សារសិល្បៈឡើងវិញ
តារាសម្ដែងរូបស្រស់សម្ដីផ្អែមកញ្ញា សុខ ស្រីម៉ុច បានដាក់ក្តីសង្ឃឹមលើទីផ្សារសិល្បៈឡើងវិញ បន្ទាប់ពីឱកាស នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ខណៈបច្ចុប្បន្នទាំងសិល្បៈ និងការងាររកស៊ីផ្ទាល់ ហាក់មានការមមាញឹកខ្លាំង។

ការប្រកាសរបស់តារាសម្ដែងស្រីមានប្រជាប្រិយភាព សុខ ស្រីម៉ុច នេះ បានធ្វើឡើងនាជំនួបតាមទូរស័ព្ទជាមួយកម្ពុជាថ្មី កាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ម្សិលមិញ។ ស្រីម៉ុច បានបន្តថា អាជីពសិល្បៈនាងសព្វថ្ងៃមានភាពរវល់ខ្លះៗ តែមិនដូចមុនទេ ព្រោះរវល់ការងាររកស៊ី ដូច្នេះគឺមិនសូវទទួលការងារចេញសម្ដែងឡើយ។

កញ្ញា សុខ ស្រីម៉ុច និយាយទៀតថា ថ្វីត្បិតការងារសិល្បៈស្ងប់ស្ងាត់បន្តិចមែន តែសម្រាប់មុខរបរផ្ទាល់ខ្លួនខាងក្រៅ គឺនៅតែមមាញឹកជាធម្មតា។ បន្ថែមពីនេះ កញ្ញា ស្រីម៉ុច បានលើកឡើងថា អំឡុងពេលនេះមានផលិតករ និងអ្នកដឹកនាំរឿងមួយចំនួន បានទាក់ទងមកនាងជាបន្តបន្ទាប់។

អ្នកគាំទ្រកត់សម្គាល់ឃើញថា តារាស្រីកញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នមានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហាប្រើប្រាស់របស់មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីឯទៀតនោះទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតខ្លាំងជាងមុនទៀតផង។

ការរក្សាបានទីផ្សារសិល្បៈនាពេលនេះ ក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនៅតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាព និងភាពហ៊ឺហាប្រចាំថ្ងៃ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


