ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា ការវាយលុករបស់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី នឹងត្រូវរង់ចាំរហូតដល់រដូវក្ដៅក្នុងខែមិថុនា ដោយសារតែបច្ចុប្បន្នរដ្ឋាភិបាលទីក្រុងកៀវនៅខ្វះខាតអាវុធ និងគ្រាប់រំសេវ ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក The Hill, លោក Shmyhal បានលើកឡើងថា “ដើម្បីឈានទៅដល់ការវាយលុកទ្រង់ទ្រាយធំ មនុស្សម្នាក់ត្រូវតែមានអ្វីក្នុងដៃ ១០០ ភាគរយ ហើយប្រសិនបើមានភាគរយលើសនេះ វានឹងកាន់តែល្អប្រសើរ” ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា “ប៉ុន្តែទោះជាយ៉ាងណា ជំហានដំបូង យើងត្រូវការកាំភ្លើងធំ ក៏ដូចជាគ្រាប់រំសេវបន្ថែមជាមុនសិន ហើយយើងក៏ត្រូវការមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយបន្ថែមទៀតផងដែរ ជាពិសេសយើងត្រូវការរថក្រោះ និងយន្តហោះចម្បាំង” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov ធ្លាប់បានបង្ហាញកាលពីខែមុនថា រថក្រោះដែលផ្តល់ដោយប្រទេសអាល្លឺម៉ង់ និងដៃគូផ្សេងទៀត នឹងត្រូវដាក់ពង្រាយទៅកាន់សមរភូមិនៅប្រហែលខែឧសភា ។
រដ្ឋាភិបាលអាល្លឺម៉ង់ស្ថិតក្នុងចំណោមអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែនប្រចាំនៅសហភាពអឺរ៉ុប អំឡុងពេលមានជម្លោះជាមួយរុស្ស៊ី ដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ បានចំណាយប្រាក់ចំនួន ២.២ ពាន់លានដុល្លារលើជំនួយយោធាដល់ទីក្រុងកៀវកាលពីឆ្នាំមុន ។
ទន្ទឹមនោះ អាល្លឺម៉ង់ក៏នឹងផ្ដល់ប្រាក់បន្ថែមចំនួន ២.៤ ពាន់លានដុល្លារទៀតនៅឆ្នាំ ២០២៣ នេះ ខណៈរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានសន្យារួចហើយថា នឹងផ្គត់ផ្គង់រថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ចំនួន ១៨ គ្រឿង និងរថពាសដែកធុន Marder ចំនួន ៤០ គ្រឿងដល់ទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


