កីឡា
ដូចកម្ពុជាដែរ ក្រុម U22 មីយ៉ាន់ម៉ា ទៅហាត់នៅថៃត្រៀមស៊ីហ្គេម
នៅថ្ងៃទី២០ ខែមេសា ខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ(U22) នឹងធ្វើដំណើរទៅប្រទេសថៃដើម្បីហ្វឹកហាត់ចុងក្រោយសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

យោងតាមសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ាថា កីឡាករចំនួន២៦នាក់ត្រូវបានជ្រើសរើសចេញពីក្លឹបនៅក្នុងលីគរបស់មីយ៉ាន់ម៉ា ដូចជា Yangon United, Shan United និង Ayeyawady United ហើយពួកគាត់ត្រូវបានដឹកនាំដោយគ្រូបង្វឹកញ្ជាតិអាល្លឺម៉ង់លោក Michael Feichtenbeiner។
នៅក្នុងការហ្វឹកហាត់នៅថៃ ក្រុម U22 មីយ៉ាន់ម៉ា ក៏មានការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្លឹបរបស់ថៃផងដែរ។ នេះជាការហ្វឹកហាត់ចុងក្រោយនៃការត្រៀមខ្លួន និងជ្រើសរើសយក២០នាក់មុនពេលធ្វើដំណើរមកប្រទេសកម្ពុជា។
ដូចកម្ពុជា ក្រុមបាល់ទាត់កម្ពុជា U22 បានទៅហ្វឹកហាត់នៅប្រទេសថៃជាលើកទី២ បន្ទាប់ពីទៅលើកទី១កាលពីចន្លោះខែកុម្ភៈ និងមីនា។
ក្រុម U22 មីយ៉ាន់ម៉ា ស្ថិតតតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
កម្មវិធីប្រកួតរបស់មីយ៉ាន់ម៉ា
- មីយ៉ាន់ម៉ា vs ទីម័រខាងកើត ថ្ងៃទី២ ឧសភា នៅស្តាតអូឡាំពិក
- មីយ៉ាន់ម៉ា vs ឥណ្ឌូណេស៊ី ថ្ងៃទី៤ ឧសភា នៅស្តាតអូឡាំពិក
- មីយ៉ាន់ម៉ា vs កម្ពុជា ថ្ងៃទី៧ ឧសភា នៅស្តាតអូឡាំពិក
- មីយ៉ាន់ម៉ា vs ហ្វីលីពីន ថ្ងៃទី១០ ឧសភា នៅស្តាតអូឡាំពិក
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


