ព័ត៌មានជាតិ
ចាក់សោផ្ទះទុកចោលនាំគ្នាចេញទៅធ្វើការអស់ ឆ្លងចរន្ដអគ្គិសនីឆេះខ្ទេច
ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ខណៈម្ចាស់ផ្ទះរវល់ចេញទៅធ្វើការ។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤.០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរខ្ជាយ ឃុំវត្តតាមមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងគ្រោះអគ្គិភ័យឆាបឆេះនេះ ជាប្រភេទផ្ទះតៀមជញ្ជាំងថ្មលាយឈើ មានទំហំ៩x៧ម៉ែត្រត្រូវបានខូចខាតទាំងស្រុង។
ម្ចាស់ផ្ទះមានឈ្មោះ ឈួន រីណា ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះស៊ឹម សុម៉ាលីន អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិឃុំកន្លែងកើតហេតុ។

តាមការបញ្ជាក់របស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានចាក់សោផ្ទះ ហើយចេញទៅធ្វើការងាររៀងៗខ្លួននៅខាងក្រៅ ។
សមត្ថកិច្ចឱ្យដឹងទៀតថា ករណីនេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ តែបានធ្វើឲ្យខូចខាតសម្ភារមួយចំនួនធំ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ