សុខភាព
អ្នកមានសុខភាពខ្សោយ អាចចេញសញ្ញាទាំង ៧ នេះ
អាការសាមញ្ញមួយចំនួន ដូចជាអស់កម្លាំងរ៉ាំរ៉ៃ ឬការប្រែប្រួលអារម្មណ៍ជាប់រហូត សុទ្ធតែអាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ហេតុនេះហើយ គ្នាយើងគប្បីយកចិត្តទុកដាក់ នៅពេលដែលមានការប្រែប្រួលណាមួយកើតឡើងភ្លាមៗចំពោះរាងកាយ។
សញ្ញាព្រមានដែលបញ្ជាក់ថា រាងកាយយើងមានសុខភាពទន់ខ្សោយ រួមមាន៖
១. ស្រកទម្ងន់យ៉ាងឆាប់រហ័ស
ការស្រកទម្ងន់លើសពី ១០%នៃទម្ងន់ខ្លួនក្នុងរយៈពេល៦ខែ គឺជារឿងដ៏គួរឲ្យបារម្ភមួយ និងអាចជាលទ្ធផលនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺទឹកនោមផ្អែម ដុំសាច់ ឬការឆ្លងមេរោគរ៉ាំរ៉ៃជាដើម។
២. ការប្រែប្រួលអារម្មណ៍
ជាមួយគ្នានេះដែរ ការប្រែប្រួលអារម្មណ៍ក៏អាចបង្ហាញពីបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរដូចជាជំងឺបាយប៉ូឡា និងការបាក់ទឹកចិត្តរ៉ាំរ៉ៃជាដើម។
៣. ឈឺក្បាល
អាការៈឈឺក្បាលប្រកាំង ឬឈឺក្បាលរយៈពេលវែងកើតឡើងជាទូទៅ និងមិនមានភាពធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបើការឈឺក្បាលរយៈពេលខ្លី កាន់តែយ៉ាប់យ៉ឺននៅពេលយប់ ឬនៅពេលព្រឹកដោយមិនបាត់ទៅវិញ ទោះប្រើថ្នាំបំបាត់ការឈឺចាប់យ៉ាងណាក្ដីយើងអាចនឹងមានបញ្ហាសុខភាព។ ពិសេសបើអមមកជាមួយនឹងអាការៈគ្រុនក្ដៅ ព្រមទាំងដៃ និងជើងទន់ខ្សោយទៀត វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជាដុំសាច់ ឬរលាកស្រោមខួរក្បាល។
៤. អស់កម្លាំង
ក្នុងករណីដែលយើងនៅតែអស់កម្លាំង ទោះជាបានញ៉ាំរបបអាហារល្អៗ និងគេងបានគ្រប់គ្រាន់ហើយនោះ វាអាចជាសញ្ញានៃជំងឺអស់កម្លាំងរ៉ាំរ៉ៃ ។ ដូច្នេះហើយ ចូរណាត់ជួបជាមួយគ្រូពេទ្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ទើបជាការប្រសើរ។
៥. ក្អកជាប់រហូត
ចំណែកឯអាការៈក្អកជាប្រចាំ និងអមដោយការស្រកទម្ងន់ គ្រុនក្ដៅកម្រិតស្រាល និងអស់កម្លាំង អាចជារោគសញ្ញានៃការឆ្លងមេរោគរ៉ាំរ៉ៃ ដូចជាជំងឺរបេង ឬដុំសាច់។
៦. ឈឺទ្រូង
ប្រសិនបើយើងមានអារម្មណ៍ថាមានណែនទ្រូង តឹង ឬបុកនៅក្រោមឆ្អឹងជំនី ហើយការឈឺចាប់រាលដាលដល់ថ្គាម ដៃឆ្វេង ឬខ្នង អមជាមួយនឹងការដកដង្ហើមហត់ និងចង្វាក់បេះដូងទាប វាអាចជាសញ្ញានៃការគាំងបេះដូង ដែលតម្រូវឲ្យយើងត្រូវប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។
៧. ជាសះស្បើយយឺត
ជំងឺទឹកនោមផ្អែមអាចពន្យឺតដំណើរការនៃការបង្កើតកោសិកាឡើងវិញ ដែលជាហេតុនាំឲ្យដំណើរការនៃការជាសះស្បើយពីរបួសមានភាពយឺតយ៉ាវ៕

ចុចអាន៖គន្លឹះល្អៗទាំង ៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ
ចុចអាន៖ម្ហូបតាមផ្ទះប៉ុន្មានមុខនេះពេញនិយមណាស់ តែញ៉ាំត្រូវមានកម្រិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


