ជីវិតកម្សាន្ដ
អស់លទ្ធភាព ! បញ្ញា សិទ្ធិ សំពះសុំជំនួយព្យាបាលជំងឺម្ដាយ
ដោយអស់លទ្ធភាពក្នុងការកលុយដើម្បីព្យាបាលជំងឺម្ដាយដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ តារាសម្ដែង និងចម្រៀងលោក បញ្ញា សិទ្ធិ បានដាច់ចិត្តសំពះសុំជំនួយបន្ទាន់ពីសប្បុរសជនសង្គ្រោះជីវិតម្ដាយដែលត្រូវចេញទៅវះកាត់នៅឯមន្ទីរពេទ្យប្រទេសថៃ។

តារាប្រុសរូបសង្ហាលោក បញ្ញា សិទ្ធិ បានប្រាប់ឲ្យដឹងថា លោកចេញទៅធ្វើការនៅឆ្ងាយដើម្បីសន្សំលុយទុកវះកាត់អ្នកម្តាយ ប៉ុន្តែពេលនេះលោកអស់លទ្ធភាពហើយ ព្រោះលោកបានប្រើពេលច្រើនឆ្នាំក្នុងការមើលថែគាត់។ បញ្ញា សិទ្ធិ បញ្ជាក់ថា «ខ្ញុំអស់លទ្ធភាពខ្លួនឯងហើយ ហើយខ្ញុំក៏លែងខ្មាសអៀនដែរ ព្រោះជីវិតគាត់ថ្លៃជាងខ្មាសអៀន»។

សំណេរនៅលើហ្វេសប៊ុកលោក បញ្ញា សិទ្ធិ បានរៀបរាប់ដោយក្តីក្ដុកក្ដួលថា «កូនមកធ្វើកានៅឆ្ងាយ ដើម្បីសន្សំលុយទុកវះកាត់អ្នកម្ដាយ ទ្រាំបន្តិចសិនទៅអ្នកម្ដាយ លុយជិតគ្រប់ហើយ ខ្ញុំលែងខ្មាសអ្នកណាទៀតហើយ ដោយសារខ្ញុំអស់លទ្ធភាពមើលថែគាត់ ខ្ញុំបានមើលគាត់អស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំអរគុណបងៗ និងមិត្តៗសិល្បៈដែលជួយដល់អ្នកម្តាយខ្ញុំនៅចុងខែនេះ ខ្ញុំនឹងយកគាត់មកប្រទេសថៃហើយ»។

លោក បញ្ញា សិទ្ធិ បញ្ជាក់បន្ថែមថា ម្តាយរបស់លោកមានជំងឺដូចជា, តម្រងនោម,ពោះវៀន និងជំងឺជាច្រើនទៀតដែលលោកបានមើលថែគាត់ដោយផ្ទាល់អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ហើយពេលនេះលោកត្រូវការលុយមួយចំនួនដើម្បីយកគាត់ទៅវះកាត់នៅប្រទេសថៃ នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះ។ លោកថា មានតែទឹកចិត្តបងៗ និងមិត្តសិល្បៈទេដែលជួយស្រោចស្រង់ជីវិតម្ដាយលោកបាន ព្រោះលោកគ្មានលទ្ធភាពបន្តទៀតទេ។ លោកលះបង់ការអៀនខ្មាសសម្រាប់ជីវិតម្ដាយ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


