ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំមិនល្អចំពោះមុខពួកអាក្រក់តែប៉ុណ្ណឹងទេ តែខ្ញុំល្អចំពោះមុខអ្នកដែលធ្វើអំពើល្អ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សម្ដេច មិនល្អចំពោះមុខក្រុមអាក្រក់តែប៉ុណ្ណោះ តែសម្ដេចល្អចំពោះមុខអ្នកដែលធ្វើអំពើល្អ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ។
«ខ្ញុំមិនល្អចំពោះមុខពួកអាក្រក់តែប៉ុណ្ណឹងទេ តែខ្ញុំល្អចំពោះមុខអ្នកដែលធ្វើអំពើល្អ…ខ្ញុំគឺជាសត្រូវរបស់ពួកដែលចង់បំផ្លាញជាតិតែប៉ុណ្ណឹងទេ ព្រោះខ្ញុំជាអ្នកបង្រ្កាបវា»។ នេះជាប្រសាសន៍ដើមរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្រុម ប៉ុល ពត ជាអ្នកជេរ និងស្អប់សម្ដេច ព្រោះសម្ដេចជាអ្នកផ្ដួលរំលំក្រុមរបស់ពួកគេ ដើម្បីរំដោះប្រជាជនខ្មែរចេញពីជ្រោះមរណៈ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «អា ពត ក៏វាជេរខ្ញុំ ស្អប់ខ្ញុំ ព្រោះខ្ញុំអ្នកផ្ដួលវា រំលាយអង្គការចាត់តាំងនយោបាយយោធា ក៏ដោយសារស្នាដៃរបស់ ហ៊ុន សែន ដែលមានការគាំទ្រពីប្រតិបត្តិករទាំងអស់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល