ព័ត៌មានជាតិ
អ្នកកាសែតជាតិ-អន្តរជាតិជាង៥០នាក់ ចុះទស្សនកិច្ចសិក្សានៅក្រសួងបរិស្ថាន និងកំពង់ផែស្វយ័តភ្នំពេញ
នៅថ្ងៃទី២៧ ខែមេសានេះ រាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំអ្នកកាសែតជាតិ-អន្តរជាតិ ជាង៥០នាក់ មកពី៦ប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយនឹងមន្រ្តីផ្សេងៗទៀត ជួបសំណេះណាលជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជុំវិញបញ្ហានានានៅទន្លេមេគង្គ និងចុះទស្សនកិច្ចសិក្សានៅកំពង់ផែស្វយ័តភ្នំពេញ។

ក្រោមការដឹកនាំរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំអ្នកកាសែតជាតិ-អន្តរជាតិ ប្រមាណជាង ៥០នាក់ ដែលមកពីប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ជួបពិភាក្សា និងទស្សនកិច្ចតាមទីតាំងទាំងពីរខាងលើ។
ក្នុងវេទិការជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជជែកទាក់ទងជាមួយនឹងបញ្ហាបរិស្ថាន និងតំបន់អភិរក្សនៅតាមតំបន់ទន្លេមេគង្គ ព្រមទាំងបើកឱកាសឱ្យអ្នកសារព័ត៌មានគ្រប់រូបមានឱកាសសួរជាសំណួរផ្សេងៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់ និងអភិរក្សយ៉ាងច្រើននៅតំបន់ទន្លេមេគង្គ ព្រោះទន្លេមេគង្គពិតជាមានតម្លៃ និងសារសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក។ ក្រសួង ក៏បានសហការជាមួយក្រសួង និងស្ថាប័នផ្សេងៗក្នុងការអភិរក្សនៅតាមតំបន់ទន្លេមេគង្គដូចជាការអភិរក្សសត្វផ្សោត ឬ ដាំដើមឈើជាដើម។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកមានក្តីរីករាយក្នុងការសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាអ្នកសារព័ត៌មាន ចំពោះការធ្វើសិក្ខាសាលានាឱកាសក្រោយៗទៀតជុំវិញនឹងបញ្ហានានានៅតំបន់ទន្លេមេគង្គ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមក៏បានបន្តចុះទស្សនកិច្ចនៅកំពង់ផែស្វយ័តភ្នំពេញ។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានជាការធ្វើបទបង្ហាញអំពីកំពង់ផែ ដោយលោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្ម/ប្រតិបត្តិការ នៃកំពុងផែស្វយ័តភ្នំពេញ ដើម្បីស្វែងយល់អំពីកំពង់ផែទន្លេ និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីផងដែរ។ ជាមួយគ្នានោះក៏បានបើកឱកាសឱ្យមានការសួរសំណួរ និងចុះទស្សនាកំពង់ផែ។


គួរបញ្ចាក់ថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាតំបន់មេគង្គលើកទី២ស្តីពី “ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីតំបន់មេគង្គសន្តិភាព ស្ថេរភាព និងវិបុលភាព” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
ការចុះទស្សនកិច្ចសិក្សានេះ គឺជាថ្ងៃទី២ នៃសិក្ខាសាលានេះ។ ដោយឡែកសិក្ខាសាលាក៏មានសិក្ខាកាមជាអ្នកសារព័ត៌មានមកពី៦ប្រទេសតាមតំបន់មេគង្គដូចជា កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងចិន ព្រមទាំងមន្ត្រីពាក់ព័ន្ធចំនួន ៧១នាក់ ចូលរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា៕



ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


