Connect with us

វប្បធម៌ ជំនឿ

ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ជូត” សម្រាប់ថ្ងៃទី៧-១៣ ​ខែឧសភា

បានផុស

នៅ

ជោគជតារាសីកណ្ដុរសម្រាប់សប្ដាហ៍ទី២ (ថ្ងៃទី៧-១៣) នៃខែឧសភា មិនសូវល្អប៉ុន្មានឡើយ ​សេដ្ឋកិច្ចផ្ទាល់ខ្លួននឹងបន្ត​ធ្លាក់​ចុះ ពិសេស​គឺ​ទ្រព្យសម្បត្តិ។ ក្នុងអំឡុងពេលនេះ ពួកគេប្រថុយនឹងក្ស័យធនខ្លាំង។ ដូច្នេះចូរមានការប្រុងប្រយ័ត្នបន្ថែមរាល់ការសហការដែលត្រូវចំណាយហិរញ្ញវត្ថុខ្ពស់ ហើយកុំធ្វើតាមនិន្នាការសង្គមដោយងងឹតងងល់។ ស្ថានភាពទ្រព្យសម្បត្តិនឹងមិនមានស្ថេរភាពទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេអាចប្រឈមមុខនឹងការល្បួងភ្លើតភ្លើន​មួយចំនួននៅសប្ដាហ៍នេះ ដែលអាច​ឱ្យខាតបង់ប្រាក់ជាច្រើន។ វាតម្រូវឱ្យពួកគេរក្សាឥរិយាបថវិជ្ជមាន និងបង្កើតទ្រព្យសម្បត្តិតាមរយៈដៃខ្លួនឯងផ្ទាល់។ យ៉ាងណាមិញ បើពួកគេនៅតែប្រឹងប្រែង មិនរាថយ ពួកគេនឹងមានឱកាសធំ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងអាជីព។

នៅសប្ដាហ៍ទី២នេះ ការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យ ចំពោះមនុស្សឆ្នាំ “ជូត” អាចត្រូវបានរួមតូចជាងមុន។ ពួកគេអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភខ្លះផង។

លើសពីនេះត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួននៅពេលចេញទៅក្រៅ និងមិនត្រូវលេងទូរសព្ទដៃពេលដើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យមានរបួស និងខាតបង់ថវិកា។ អ្នក​ក៏​ត្រូវ​ចេះ​ថែរក្សា​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ផង​ដែរ ដើម្បី​ចៀសវាង​​ចោរ​លួច។

វិធីកែខៃសម្រាប់ឆ្នាំជូត ចូរបរិច្ចាគជួយជីវិតសត្វ ដូចជា​ការ​លោះ​ជីវិត​គោ​ក្របី លែង​សត្វ​ស្លាប និង​លែង​ត្រី ឬបរិច្ចាគឈាមជាដើម៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញប្រចៀវ ត្រូវប្រយ័ត្នចំពោះការធ្វើដំណើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម