ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទ្រង់ទ្រាយធំបំផុត លើអ៊ុយក្រែន
ស៊ីរ៉ែនប្រកាសអាសន្នការវាយឆ្មក់តាមអាកាស បានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។

ការផ្ទុះ ត្រូវបានគេឮពេញមួយយប់នៅរដ្ឋធានីកៀវ ជាកន្លែងដែលអភិបាលក្រុងនិយាយថា មនុស្សចំនួន៥នាក់បានរងរបួស ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក kamikaze ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានសោះបើគិតមកត្រឹមពេលនេះ។
ស្របពេលជាមួយគ្នានោះ មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅតំបន់ Odesa ភាគខាងត្បូង ខណៈកាកបាទក្រហមអ៊ុយក្រែននិយាយថា ឃ្លាំងស្តុកទំនិញរបស់ខ្លួន ក៏ត្រូវវាយប្រហារផងដែរ។
នេះគឺជាការវាយប្រហារលើកទីបួនក្នុងរយៈពេលប្រាំបីថ្ងៃនៅទីក្រុងកៀវ ហើយកើតឡើងត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ មុនពេលរុស្ស៊ីប្រារព្ធទិវាជ័យជម្នះ។

យោធាអ៊ុយក្រែននិយាយថា ក្នុងការវាយឆ្មក់ចុងក្រោយបំផុតរបស់រុស្ស៊ី ដែលមានរយៈពេលជាង៤ម៉ោង និងធ្វើឡើងផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ, គេបានឃើញយន្តហោះគ្មានមនុស្សបើក Shahed kamikaze ផលិតដោយអ៊ីរ៉ង់ ហោះពាសពេញប្រទេស។
យោងតាមអភិបាលក្រុងកៀវ លោក Vitaliy Klitschko, រុស្ស៊ី បានបង្ហោះយន្តហោះគ្មានមនុស្សបើកជិត៦០គ្រឿង។ លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកចំនួន៣៦គ្រឿង ត្រូវបានបំផ្លាញលើទីក្រុង កៀវ ប៉ុន្តែមនុស្ស៥នាក់ត្រូវរងរបួសដោយសារការធ្លាក់កម្ទេចកម្ទីពីយន្តហោះគ្មានមនុស្សបើក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទិវាជ័យជម្នះរុស្ស៊ីឆ្នាំនេះ ប្រារព្ធធ្វើឡើងទាំងមានភាពភ័យខ្លាច ផ្នែកសន្តិសុខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


